ជីវិតកម្សាន្ដ
តួហុងកុង Edison ទម្លាយថា ពេលក្លាយជាឪពុកគេ ចិត្តគំនិតស្រាប់តែផ្លាស់ប្តូរ
តារាសម្ដែងនិងច្រៀង ដើមកំណើតកាណាដា និងមានសញ្ជាតិជាតិហុងកុង លោក Edison Chen បានសារភាពត្រង់ៗថា លោកធ្លាប់មានចិត្តលែងលះជាមួយភរិយា ក្រោយពីពួកគេមានទំនាក់ទំនងស្នេហារក្នុងគ្រាដំបូងមួយរយៈខ្លី ដោយសារតែពេលនោះអារម្មណ៍នៅជាយុវវ័យឆេវឆាវ ប៉ុន្តែតាំងពីមានកូនស្រីមក លោកញញឹមកាន់តែច្រើន ហើយចិត្តគំនិតចង់បែកបាក់គ្នានោះក៏លែងមានដែរ។

តាមរយៈការផ្ដល់បទសម្ភាសន៍នៅក្នុងទស្សនាវដ្ដី Elle Taiwan ចេញផ្សាយក្នុងខែមេសានេះ តួសម្តែងក្នុងភាពយន្ត «Infernal Affairs» បាននិយាយអំពីទំនាក់ទំនងរយៈពេល១០ឆ្នាំជាមួយតារាបង្ហាញម៉ូត ឬហៅថាតារាម៉ូដែល Qin Shupei និងការផ្លាស់ប្តូរចាប់តាំងពីមានកូនស្រីដ៏គួរឲ្យស្រលាញ់មក។
តារាសម្ដែងវ័យ៤៤ឆ្នាំរូបនេះ បានបញ្ចាក់ថា នៅពេលដែលអ្នកទាំងពីរកំពុងទាក់ទងគ្នា ពួកគេមិនមានបំណងបន្តទៅមុខទៀតទេ ប៉ុន្តែនៅឆ្នាំ ២០១៦ តារាម៉ូដែល Qin Shupei បានប្រាប់មិត្តប្រុសរបស់នាងថា ខ្លួនកំពុងតែមានផ្ទៃពោះ ហើយបានសួរទៅភាគីខាងប្រុសថា ត្រូវធ្វើអ្វីបន្តចំពោះកូន។ ពេលនោះ លោកបានឆ្លើយថា មនុស្សដែលលោកស្រលាញ់មានផ្ទៃពោះដល់ទៅ ៩ ខែដូច្នេះហើយក្នុងនាមជាបុរសលោកត្រូវតែមានទំនួលខុសត្រូវ។
យ៉ាងណា បន្ទាប់ពីទទួលដំណឹងដែលមិត្តស្រីមានផ្ទៃពោះ តារាចម្រៀង រ៉េបស្រាប់តែផ្លាសប្ដូរអត្តចរិតភ្លាមៗ លោកចាប់ផ្ដើមមើលថែរនាង និងឲ្យមិត្តស្រីទទួលទានអាហារល្អៗដើម្បីបំប៉នដល់កូនក្នុងផ្ទៃ។ ក្រោយមក គូស្នេហ៍នេះក៏ទទួលបានចំណងដៃកូនស្រីរបស់ពួកគេដោយដាក់់ឈ្មោះថា Alaia កើតនៅឆ្នាំ ២០១៧ ។
តារាប្រុសនិយមដើរតួក្នុងភាពយន្តបែបវាយប្រហារថែមទាំងបង្ហើបទៀតថា គាត់ខ្វះការស្រលាញ់គ្រួសារក្នុងវ័យកុមារ ដូច្នេះគាត់មិនចង់ដើរតាមគន្លងឪពុកម្តាយគាត់ទេ។ ដោយសារតែកើតក្នុងគ្រួសារអ្នកមាន តែមិនសប្បាយចិត្ត ឪពុកម្តាយបានលែងលះគ្នា។ មិនតែប៉ុណ្ណោះ Edison Chen បានធំធាត់នៅប្រទេសកាណាដា ហើយម្តងម្កាលបានទៅលេងឪពុកនៅឯទឹកដីហុងកុង ប៉ុន្តែឪពុករបស់គាត់តែងតែជាប់រវល់ឬមិនរវីរវល់ជាមួយកូនប្រុស និងនិយមផ្តល់ប្រាក់ច្រើនៗដល់កូនចាយវាយ។
ពេញមួយជីវិត គាត់មិនដែលទទួលបានអារម្មណ៍កក់ក្តៅក្នុងគ្រួសារទេ។ តាំងពីកុមារភាពមក តារាប្រុសមានចរិតឆេវឆាវនិងរឹងរូស ដូចជាយុវវ័យឈាមរាវ។ លុះពេល ចូលប្រឡូកក្នុងវិស័យសិល្បៈ តារាសម្ដែងខ្វះការអត់ធ្មត់ គាត់ស្អប់អ្នកថតរូប ស្អប់ការសម្ភាសន៍ រាល់ពេលដែលមានមនុស្សចូលទៅសួរពីជីវិតផ្ទាល់ខ្លួន មុខរបស់ Edison Chen កាន់តែក្រម៉ូវ ហើយថែមទាំងជេរក្រុមអ្នកសារព័ត៌មានទៀតផង។

Edison Chen បាននិយាយថា ទំនួលខុសត្រូវនៃភាពជាឪពុក បានធ្វើឲ្យគាត់ព្រួយបារម្ភ និងភ័យខ្លាចជាខ្លាំង។ នៅពេលដែលភរិយាសម្រាលកូនភ្លាមៗ លោកបានប្រគល់ការងារនៅក្រុមហ៊ុនម៉ូដទៅឲ្យអ្នកផ្សេងគ្រប់គ្រង ហើយបានប្តូរវេនគ្នាជាមួយប្រពន្ធ ដើម្បីមើលថែកូនស្រីតែមួយ។ ជាពិសេស គ្រួសារផ្តល់ឲ្យគាត់នូវអារម្មណ៍កក់ក្តៅ និងសុវត្ថិភាពដែលមិនធ្លាប់មានពីមុនមក។ គាត់ញញឹមកាន់តែច្រើន ហើយលែងមានភាពគ្ដៅក្រហាយចំពោះអ្នកលួចថតរូបទៀតហើយ។
ទោះជាយាងណាក៏ដោយ តាមរយៈការចែករំលែករបស់ លោក Edison Chen បានធ្វើឲ្យមហាជនជាច្រើនបានបញ្ចេញមតិថា តារាប្រុសរូបនេះពិតជាបានលាលែងពីរឿងអាស្រូវកាលពីអតីតកាលពិតមែន គឺមានភាពចាស់ទុំ និងស្ងប់ស្ងាត់ជាងមុនឆ្ងាយ។ ក្នុងដំណាក់កាលនេះ លោកកំពុងរស់នៅយ៉ាងសាមញ្ញ និងមានសុភមង្គលជាមួយភរិយា និងកូនស្រី៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាហុងកុង Edison បើកចំហរឿងអាស្រូវរូបអាក្រាតកាយកាលពី ១៥ ឆ្នាំមុន

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស