ព័ត៌មានជាតិ
កម្ពុជា រៀបចំសេចក្តីព្រាងរបាយការណ៍ ត្រៀមបើកឱ្យដំណើរការកម្មវិធីស្មុំកូនឡើងវិញ
តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅថ្ងៃទី ២៨ ខែមេសានេះ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង
របាយការណ៍វាយតម្លៃអំពីសមត្ថភាព និងដំណើរការនៃការអនុវត្កម្មវិធីតស្មុំកូននៅកម្ពុជា ដើម្បីប្រមូលធាតុចូលបន្ថែម សម្រាប់ត្រៀមបើកឱ្យដំណើរការកម្មវិធីស្មុំកូនអន្តរប្រទេសឡើងវិញ។

សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាពលោក ម៉ែន សុចិត្រ រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា និងមានការចូលរួមពី តំណាងក្រសួង និងមន្ទីរ ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងសុខាភិបាល គណៈមេធាវី ប្រធានមណ្ឌល និងអង្គការដៃគូ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយទទួលបានការគាំទ្រពីអង្គការយូនីសេហ្វ ក្នុងគោលបំណងដើម្បីពិភាក្សា និងប្រមូលធាតុចូលបន្ថែមលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃអំពីសមត្ថភាព និងដំណើរការនៃអនុវត្តស្មុំកូននៅកម្ពុជា។

ការសិក្សាវាយតម្លៃនេះនឹងកំណត់បាននូវព័ត៌មានសំខាន់ៗ ដើម្បីរៀបចំផែនការសកម្មភាពពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធ ក្នុងការអនុវត្តការងារស្មុំកូន លើកកម្ពស់ការអនុវត្តគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងស្មុំកូនឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល។ ការសិក្សាវាយតម្លៃនេះត្រូវបានធ្វើឡើងឆ្លើយតបទៅនឹងបរិបទដែលកម្ពុជាជាពិសេសក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននឹងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារ ការកែសម្រួលឡើងវិញនូវគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារ ការបើកឱ្យដំណើរការស្មុំកូនអន្តរប្រទេសឡើងវិញ ខណៈពេលស្មុំកូនក្នុងប្រទេស មានវឌ្ឍនភាពថ្មីៗគួរឱ្យកត់សម្គាល់។

សូមជម្រាបថា កម្ពុជាបានបង្កើតច្បាប់ ស្តីពីការស្មុំកូនអន្តរប្រទេស ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងឆ្នាំ ២០០៩ ជាមួយនឹងដាក់ចេញវិធានការគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់អំពើគាបសង្កត់ ពេស្យាចារលើកុមារ ការជួញដូរ និងកិច្ចការពារសិទ្ធិកុមារ។ ក្រោយមក កម្ពុជាបានសម្រេចផ្អាកការស្មុំកូនអន្តរប្រទេសចាប់ពីឆ្នាំ ២០១១ មក ដើម្បីរៀបចំលិខិតបទដ្ឋានគតិយុត្តនានា ឱ្យស្រប់តាមស្តង់ដាជាតិ និងអន្តរជាតិ ធានាថាការងារស្មុំកូនអន្តរប្រទេស ប្រព្រឹត្តទៅដើម្បីឧត្តមប្រយយោជន៍របស់កុមារ ការពារសិទ្ធិកុមារស្វែងរកគ្រួសារអចិន្រ្តៃយ៍ និងបង្ការមិនឱ្យមានការធ្វើអាជីវកម្មលើកុមារ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


