ព័ត៌មានអន្ដរជាតិ
ត្រាំ ទម្លាយរឿងដែលលោកនិងហ្សេលេនស្គី និយាយគ្នានៅបុរីវ៉ាទីកង់ ថ្ងៃមុន
អំឡុងព្រះរាជពិធីបុណ្យសពរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស, ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានជួបគ្នាជាលក្ខណៈឯកជននៅបុរីវ៉ាទីកង់ ហើយពេលនេះ លោក ត្រាំ ក៏ទម្លាយអំពីរឿងដែលលោកនិងហ្សេលេនស្គី និយាយគ្នានៅទីនោះ។
មុនឡើងយន្តហោះ Air Force One កាលពីថ្ងៃអាទិត្យទី២៧ខែមេសាឆ្នាំ២០២៥ លោកត្រាំ ប្រាប់ទៅអ្នកសារព័ត៌មានថា «គាត់ប្រាប់ខ្ញុំថា គាត់ត្រូវការអាវុធបន្ថែមទៀត ប៉ុន្តែគាត់និយាយអ៊ីចឹង៣ឆ្នាំហើយ។ គាត់ត្រូវការអាវុធបន្ថែមទៀត ហើយយើងនឹងឃើញអ្វីដែលកើតឡើង។ ខ្ញុំចង់ឃើញរឿងទាក់ទងនឹងរុស្ស៊ី កើតឡើង»។
យ៉ាងណាក្តី បើតាមការចុះផ្សាយរបស់ RT, លោកត្រាំ បញ្ជាក់ថា លើកនេះលោកហ្សេលេនស្គី ដូចជាសុភាពនិងទន់ភ្លន់ ជាងលើកមុនៗ ជាពិសេសពេលមេដឹកនាំទាំងពីរប៉ះសម្តីគ្នា នៅឯការិយាល័យពងក្រពើ នៃសហរដ្ឋអាមេរិក កាលពីខែកុម្ភៈតែម្តង។

ជំនួបនេះកើតឡើងបន្ទាប់ពី លោក ត្រាំ បង្ហាញការមិនសប្បាយចិត្ត ពេលឃើញរុស្ស៊ីនៅតែគឃ្លើនបន្តវាយប្រហារទ្រង់ទ្រាយធំលើរដ្ឋធានីកៀវ ហើយថែមទាំងព្រមានមេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន ថា «រឿងអ្វីក៏អាចកើតឡើងដែរ បើទីក្រុងមូស្គូមិនព្រមឈប់វាយប្រហារអ៊ុយក្រែននិងឯកភាពនាំសន្តិភាពយូរអង្វែងមកឲ្យតំបន់»។
ពាក់ព័ន្ធរឿងជំនួយនេះ គិតត្រឹមចុងអាណត្តិនៃរដ្ឋបាលរបស់អតីតប្រធានាធិបតី ចូ បៃដិន ក្នុងខែមករា ឆ្នាំ២០២៥ សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាប្រមាណ ៦៦.៥ពាន់លានដុល្លារ ដល់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ី បើកការវាយលុកពេញទំហឹងក្នុងខែកុម្ភៈឆ្នាំ២០២២។

យ៉ាងណា ពេលលោកត្រាំ ចូលកាន់អំណាចអាណត្តិទី២មក អ៊ុយក្រែន ត្រូវជួបបញ្ហាប្រឈមនិងខ្វល់ខ្វាយខ្លាំងបំផុត ព្រោះថា ប្រមុខសេតវិមានរូបនេះ មិនមែនជាអ្នកគាំទ្រទីក្រុងកៀវទេ ហើយតែងគំរាមកាត់ជំនួយជានិច្ច។
អ្វីដែលគេនឹកស្មានមិនដល់នោះគឺថា លោកត្រាំ បែរជាបន្ទន់ជំហរទៅខាងលោកពូទីន វិញ ហើយថែមទាំងដាក់សម្ពាធលើអ៊ុយក្រែន ឲ្យព្រមកាត់ទឹកដីឲ្យរុស្ស៊ីទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ គំរាមដាក់ទណ្ឌកម្មរុស្ស៊ីថែមទៀត ព្រោះ ពូទីន មិនព្រមឈប់បាញ់ អ៊ុយក្រែន
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


