កីឡា
ក្រសួងមហាផ្ទៃ B ឈ្នះជើងឯក Special Cup អមដោយប្រាក់រង្វាន់៧០លានរៀល
ក្រុមបាល់ទះក្រសួងមហាផ្ទៃ B បានក្លាយជាក្រុមទី២ក្នុងការឈ្នះជើងឯកបាល់ទះមហាជន Wurkz Special Volleyball Cup 4×4 រដូវកាលទី២ ឆ្នាំ២០២៥ បន្ទាប់ពីវិសាខាបានឈ្នះពានរង្វាន់នេះកាលពីរដូវកាលទី១ ឆ្នាំ២០២៤។
ក្រុមបាល់ទះខេត្តកោះកុងបានបង្កការចាប់អារម្មណ៍ដោយពួកគេបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ដែលបានចាញ់ក្រសួងមហាផ្ទៃ B ដោយលទ្ធផល ៣-១។ ពួកគេទទួលបានចំណាត់ថ្នាក់លេខ២ដោយទទួលបានប្រាក់រង្វាន់២០លានរៀល ហើយចំណាត់ថ្នាក់លេខ៣បានទៅ ក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ B ដោយទទួលបានប្រាក់រង្វាន់១២លានរៀល។

កីឡាករវាយផ្តាច់ដ៏មានទេពកោសល្យ ធី ម៉េងហួង បានទៅចូលរួមជាមួយក្លិបបាល់ទះ វិសាខា ហើយដើម្បីទៅប្រកួតការពារជើងឯកឆ្នាំចាស់ Win Streak Volleyball Invitational នៅកោះតៃវ៉ាន់ នាចុងខែនេះ បន្ទាប់ពីបានជួយក្រសួងមហាផ្ទៃ B ឈ្នះជើងឯក។
ធី ម៉េងហួង និង មឿន ម៉េងឡាយ ត្រូវបានក្លិបវិសាខាខ្ចីជើងដើម្បីរួមដៃគ្នាដើម្បីការពារជើងឯកនៅកោះតៃវ៉ាន់ ប៉ុន្តែពួកគេមិនបានចូលរួមភ្លាមៗទេ។ ពួកគេបានជួយក្លិបក្រសួងមហាផ្ទៃ B តាំងពីចាប់ផ្តើមរហូតដល់ ឈ្នះជើងឯកពានរង្វាន់បែបមហាជន Wurkz Special Volleyball Cup 4×4 រដូវកាលទី២។
ស្របពេលជាមួយគ្នានេះ ក្លិបវិសាខា បានដកខ្លួនចេញពីការប្រកួតពានរង្វាន់មហាជន៤ទល់៤នាក់ដែលខ្លួនត្រូវការពារតំណែងជើងឯកឆ្នាំ ដើម្បីយកពេលវេលាហ្វឹកហាត់ជាមួយសមាជិកថ្មីអន្តរជាតិ៤នាក់។ ការបុកហ្វឹកហាត់នេះគឺដើម្បីឲ្យយល់ចិត្តគ្នាជារឿងសំខាន់រវាងអ្នកវាយផ្តាច់ និងអ្នកប៉ះសេ ថ្វីពួកគេសុទ្ធតែជាកីឡាករអាជីពកម្រិតខ្ពស់ក៏ដោយ។
ទោះបីជាយ៉ាងណា ធី ម៉េងហួង និង មឿន ម៉េងឡាយ ជួយក្រុមក្រសួងមហាផ្ទៃ B ឈ្នះជើងឯក Special Volleyball Cup ដោយទទួលបានប្រាក់រង្វាន់៧០លានរៀល។ មិនត្រឹមតែប៉ុណ្ណោះ ធី ម៉េង បានឈ្នះពានរង្វាន់ឯកត្តជនចំនួន២ទៀតគឺ កីឡាករល្អប្រចាំព្រឹត្តិការណ៍ និងកីឡាករវាយសេវាល្អបំផុត។
- លេខ១៖ ក្រសួងមហាផ្ទៃ B
- លេខ២៖ ក្រុមខេត្តកោះកុង
- លេខ៣៖ ក្រុមនគរបាលរាជធានីភ្នំពេញ B
- លេខ៤៖ ក្រុមខេត្តតាកែវ
- ធី ម៉េងហួង ទទួលបានពានកីឡាករល្អជាងគេ
- ធី ម៉េងហួង ទទួលបានកីឡាករវាយសេវាល្អជាងគេ
- កែវ ស្រេងលីហ៊ួរ ទទួលបានពានកីឡាករប៉ះសេល្អជាងគេ
- ជុក សោភា ទទួលបានពានកីឡាករវាយផ្តាច់ល្អជាងគេ
- អ៊ុន ជីហាក់ ទទួលបានកីឡាករបាំងការពារល្អជាងគេ
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


