Connect with us

ព័ត៌មានអន្ដរជាតិ

កាន់តែក្តៅ! រដ្ឋមន្ត្រីប៉ាគីស្ថាន គំរាមបាញ់នុយក្លេអ៊ែរ លើ ឥណ្ឌា

បានផុស

នៅ

ហេតុការណ៍បាញ់ប្រហារសម្លាប់អ្នកទេសចរមួយក្រុមនៅតំបន់កាស្មៀរ បានធ្វើឲ្យជម្លោះរវាងទីក្រុងញីវដែលីនិងអ៊ីស្លាម៉ាបាដ កាន់តែឡើងកម្តៅខ្លាំង ដល់ថ្នាក់ឥឡូវនេះ រដ្ឋមន្ត្រីប៉ាគីស្ថានមួយរូប គំរាមបាញ់នុយក្លេអ៊ែរ លើប្រទេសឥណ្ឌា ថែមទៀតផង។

អាវុធនុយក្លេអ៊ែរប៉ាគីស្ថាន (រូបថត៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការគំរាមនេះគឺចេញពីមាត់រដ្ឋមន្ត្រីក្រសួងផ្លូវដែក Hanif Abbasi អំឡុងពេលថ្លែងសុន្ទរកថា តាមទូរទស្សន៍កាលពីថ្ងៃអាទិត្យទី២៧ខែមេសាឆ្នាំ២០២៥ និងត្រូវបានយកមកចុះផ្សាយដោយសារព័ត៌មាន RT របស់រុស្ស៊ី។

ដោយសំដៅទៅឥណ្ឌា, លោក Abbasi លើកឡើងថា «គ្មាននរណាដឹងថាយើង ដាក់ក្បាលគ្រាប់របស់យើងនៅទីណាទេក្នុងប្រទេស។ ខ្ញុំសូមនិយាយម្តងទៀត មីស៊ីលប៉ាលីស្ទិកទាំងនោះ នឹងហោះទៅរកអ្នក។ យើងមានមីស៊ីលច្រើននិងក្បាលគ្រាប់នុយក្លេអ៊ែរ១៣០គ្រាប់ មិនមែនទុកតាំងទេ»។

ទន្ទឹមនោះ ពាក់ព័ន្ធការសម្រេចចិត្តរបស់ទីក្រុងញូវដែលីក្នុងការផ្អាកជាឯកតោភាគីនូវសន្ធិសញ្ញាចែករំលែកទឹកដ៏សំខាន់, លោក Abbasi ព្រមានថា «ប្រសិនបើគេបញ្ឈប់ការផ្គត់ផ្គង់ទឹកដល់យើង នោះគេគួរតែត្រៀមខ្លួនជាមួយនឹងសង្រ្គាមឲ្យហើយទៅ»។

រដ្ឋមន្ត្រីក្រសួងផ្លូវដែកប៉ាគីស្ថាន Hanif Abbasi (រូបថត៖ X)

សូមជម្រាបថា ទំនាក់ទំនងរវាងអ្នកជិតខាងទាំងពីរនេះ បានឈានដល់ភាពតានតឹងខ្លាំងសាជាថ្មី ក្រោយខ្មាន់កាំភ្លើងបើកការបាញ់ប្រហារសម្លាប់ទេសចរឥណ្ឌា២៥នាក់និងនេប៉ាល់ម្នាក់ នៅជ្រលង Baisaran ដែលជាទីតាំងទេសចរណ៍ដ៏ពេញនិយមក្នុងតំបន់កាស្មៀរ។

ក្រោយមក ប្រទេសទាំងពីរក៏ចោទប្រកាន់ដាក់គ្នា និងចាត់វិធានការក្តៅរៀងខ្លួន ឈានដល់ការបិទច្រកព្រំដែន និងបណ្តេញមន្ត្រីទូតទៅវិញទៅមកទៀតផង។

និយាយពីនុយក្លេអ៊ែរវិញ ប្រទេសឥណ្ឌា មានកាន់កាប់ក្បាលគ្រាប់ចន្លោះពី១៦៤ទៅ១៨០គ្រាប់ ហើយប្រកាន់គោលការណ៍ មិនបាញ់គេមុនទេ ខណៈប៉ាគីស្ថាន មានកាន់កាប់ក្បាលគ្រាប់ប្រហែល១៧០គ្រាប់ ប៉ុន្តែមិនមានគោលការណ៍ដូចឥណ្ធាឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ឥណ្ឌាប្រកាសជូនរង្វាន់ ២៣ ៤០០ដុល្លារអាមេរិក ឲ្យអ្នកផ្តល់ព័ត៌មាន ឈានដល់ការចាប់ខ្លួនខ្មាន់កាំភ្លើង នៅកាស្មៀរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៤ ម៉ោង មុន

សហព័ន្ធ​តេក្វាន់ដូ​ ITF​ ប្រកាស​ពី​ការ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​ ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​ទៅ​ហើយ​

សន្តិសុខសង្គម៤ ម៉ោង មុន

អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ ដុត​កម្ទេច​​ចោល​ដូង​ក្រអូប​១៥០០គីឡូក្រាម ​ដែល​លួច​នាំ​ចេញ​ពី​ថៃ​ ឆ្លង​កាត់​ប្រទេស​ឡាវ​ចូល​មកកម្ពុជា​ដោយ​ខុស​ច្បាប់​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រុមហ៊ុន​ផលិត​គ្រឿង​អគ្គិសនី​ម៉ាក Haier ​ចុះ​ MOU ​ជាមួយ​ក្រុមហ៊ុន SAM SN GROUP របស់​អ្នកឧកញ៉ា សំ សុខនឿន ​ដំឡើង​​រោងចក្រ​បង្គំ​ម៉ាក​ Haier​​ និង​​តំបន់​ឧស្សាហកម្ម​បៃ​តង​ទំនើប​នៅ​កម្ពុជា​​ ​

សេដ្ឋកិច្ច៦ ម៉ោង មុន

នាយករដ្ឋមន្ត្រីជំរុញ​ SME ធានា​ដល់ការ​ផ្គត់​ផ្គង់​ទីផ្សារ​ក្នុង​ស្រុក

កីឡា៦ ម៉ោង មុន

ហេតុ​អ្វី​​​ការ​ដាក់​ពិន្ទុ​​​គុន​ខ្មែរ នៅ​តែ​មាន​បញ្ហា​ជា​បន្ត​បន្ទាប់?

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​បេក្ខជន​នាយករដ្ឋមន្ត្រី​ទី៣​នៃ​បក្សភឿថៃ បាន​ត្រៀម​ខ្លួន​​​រួច​រាល់ ចំពេលវិបត្តិនយោបាយ​​​

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចតេជោ ថាមូលហេតុទម្លាយលោក ថាក់ ស៊ីន សម្តែងធ្វើឈឺ ដោយសារគ្រួសារគាត់ក្បត់សម្តេចមុន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រញ្ជួយដីកម្រិតស្រាល៩ លើកអង្រួនភាគខាងជើងថៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឱសថបង្ការមេរោគអេដស៍ថ្មី ប្រសិទ្ធភាពខ្ពស់ដល់ ៩៥% ដាក់ឱ្យប្រើប្រាស់ជាផ្លូវការមុនគេ នៅរាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​ខេត្តភាគខាងត្បូង​រងការគំរាម​បំផ្ទុះ​គ្រាប់បែក​ជាបន្តបន្ទាប់​​​ក្នុងសប្តាហ៍នេះ

Sokha Hotels

ព័ត៌មានពេញនិយម