Connect with us

សន្តិសុខសង្គម

បង្ក្រាប​មុខសញ្ញា​គ្រឿងញៀន​៣នាក់​ ដកហូត​បាន​កាំភ្លើង​ខ្លី​មួយ​ដើម​ នៅ​ខណ្ឌច្បារអំពៅ​

បានផុស

នៅ

មុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មចំនួន០៣នាក់ ត្រូវបានកម្លាំងនគរបាល នៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលក្បាលកោះ ធ្វើការបង្ក្រាបបានកាលពីវេលាម៉ោង១៤ និង៣០នាទី រសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសជនសង្ស័យទាំង ៣ នាក់ ទី១ ឈ្មោះ អ៉ឹម សុវិចិត្រ អាយុ ៣៥ ឆ្នាំ ទី២ឈ្មោះ ស៉ឹម ចិត្រា អាយុ ៣៨ ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ខាត់ ឧត្តម អាយុ ២៨ ឆ្នាំ។

ជនទាំង៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចការិយាល័យជំនាញ បើកការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនបានរួមគ្នា នៅវេលាថ្ងៃខែឃាត់ខ្លួនខាងលើតែម្តង។

ក្នុងការឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ខាងលើនេះដែរ សមត្ថកិច្ច ធ្វើការដកហូតបាន ម្សៅក្រាមពណ៍សថ្លាចំនួន ១១ កញ្ចប់ថង់តូចនិងអាវុធខ្លី ០១ដើម ម៉ាកកា៥៩ លេខ៧៦៧៦ បង់ចំនួន០១ និង មានគ្រាប់ចំនួន ០២គ្រាប់។ ហើយជនសង្ស័យទាំង៣នាក់ ក៏មានផ្ទុកសារធាតុញៀន ក្នុងខ្លួនផងដែរ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ចូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន នឹងត្រៀមកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់នៅពេលក្រោយផងដែរ៕

អត្ថបទ៖ លីហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម