សន្តិសុខសង្គម
ឃើញជិះម៉ូតូអត់សោឃាត់សួរនាំទើបដឹងថាជាចោរ ទើបនឹងលួចបានថ្មីៗ
ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពឆ្កឹះសោបន្ទប់ជួលកម្មករសំណង់លួចយកម៉ូតូមួយគ្រឿងបានសម្រេចហើយជិះបំណងគេចខ្លួនតែជួបកម្លាំងសមត្ថកិច្ចដោយឃើញជិះម៉ូតូអត់មានសោក៏សង្ស័យឃាត់សួរនាំទើបដឹងថា ទើបនឹងលួចបានថ្មីៗ។

ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលលេខ០២ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះយ៉ង តឿន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលលេខ០២ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ចំណែកជនសង្ស័យទី១ឈ្មោះចាន់ តូច ភេទប្រុសអាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ទី២ឈ្មោះ ឡៅ ឆាយ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅបន្ទប់ជួលភូមិទួល ពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
តាមសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុកម្លាំងបានជិះម៉ូតូល្បាតលើដងផ្លូវមហាវិថីចោមចៅ ពេលនោះក៏បានឃើញជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម សង់ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1I 0480 ដោយមិនមានសោជាប់នឹងម៉ូតូក៏សង្ស័យហៅឈប់សួរនាំទើបដឹងថា ម៉ូតូខាងលើជនសង្ស័យទើបតែលួចគេបានថ្មីៗ។
តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបានឱ្យដឹងថា មុនពេលកើតហេតុរូបគេទាំងពីរនាក់បានដើរចូលទៅតំបន់បន្ទប់ជួលខាងលើដោយឃើញសភាពស្ងប់ស្ងាត់ពេកទំនងពេក ក៏ជាឱកាសល្អទើបឆ្កឹះបន្ទប់ជួលតែម្តង។ ពេលឆ្កឹះបានសម្រេចហើយក៏ឃើញម៉ូតូមួយគ្រឿងទើបលួចយកជិះបំណងគេចខ្លួនតែស្រាប់តែជួបសមត្ថកិច្ចតែម្តង។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបាននាំជនសង្ស័យទៅចង្អុលបង្ហាញនិងទាក់ទងជនរងគ្រោះមកដាក់ពាក្យបណ្តឹងរួចប្រគល់ម៉ូតូទៅជនរងគ្រោះវិញដោយឡែកជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមច្បាប់៕
ដោយ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១១ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ