Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះផ្ទះមួយខ្នងទាំងស្រុងមុននេះបន្តិចនៅខណ្ឌដង្កោ​

បានផុស

នៅ

ផ្ទះឈើ​លើ ​ថ្ម​ក្រោម​មួយ​ខ្នង​នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ស្ពានថ្ម សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ត្រូវបាន​អណ្តាតភ្លើង​ឆាបឆេះ​ខូចខាត​ទាំងស្រុងកាលពី​វេលា​ម៉ោង១១និង​៣០​នាទី ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២១ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុ​ការ​នេះ​បង្កអោយមាន​ការភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោកស្រី គឹម ញឹ​ប អភិបាល​ខណ្ឌដង្កោ សមត្ថកិច្ច​មូលដ្ឋាន​ស​ហ​ការ​ជាមួយ​ជំនាញ​ពន្លត់អគ្គីភ័យ នៃ​ស្នងការដ្ឋាន​នគរបាលរាជធានី​ភ្នំពេញ ចុះ​ទៅដល់​កន្លែងកើតហេតុ​ផងដែរ។ ប៉ុន្តែ​ដោយសារ​ស្ថាន​ភាព​ផ្លូវ​រាង​វែងឆ្ងាយ​បន្តិច​ ហើយ​ថែមទាំង​មាន​ខ្យល់​បក់រ​សៀកៗ​ទៀត​នោះ ទើប​ធ្វើអោយ​អណ្តាតភ្លើង​ឆាបឆេះ​កាន់តែ​លឿន បណ្តាលអោយ​ផ្ទះ​នោះ​ឆាបឆេះ​អស់ទាំង​ស្រុង ដោយ​មិន​អាចជួយ​អន្ត​រាមន៍​ទាន់​ពេលវេលា​បានឡើយ ។​

ជុំវិញ​ករណីនេះ ​សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ នៃ​ការឆេះ​អោយបាន​ពិតប្រាកដ ៕

​អត្ថបទ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម