សន្តិសុខសង្គម
យោធាថៃឃាត់ខ្លួនពលករខ្មែរនិងថៃ១៥នាក់ឆ្លងដែនខុសច្បាប់
កម្លាំងសមត្ថកិច្ចយោធាថៃប្រាណអង្គភាពទី១២ល្បាតតាមបន្ទាត់ព្រំដែនក្នុងស្រុកតាប្រាយ៉ា បានធ្វើការឃាត់ខ្លួនពលករខ្មែរ១០បម្រុងទៅរកការងារធ្វើនៅប្រទេសថៃ និងឃាត់ខ្លួនពលករថៃ៥នាក់ទៀតបម្រុងមកធ្វើការងារនៅក្រុងប៉ោយប៉ែត។
ការឃាត់ខ្លួនពលករខ្មែរ និងជនជាតិថៃនេះ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ តាមច្រករបៀង ក្នុងខេត្តស្រះកែវ ប្រទេសថៃ ជាប់ព្រំដែនទល់នឹងខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ពេលដែលសមត្ថកិច្ច ចុះល្បាតក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។

កម្លាំងសមត្ថកិច្ចយោធាថៃប្រាណអង្គភាពទី១២ល្បាតតាមបន្ទាត់ព្រំដែនក្នុងស្រុកតាប្រាយ៉ាបានប្រាប់សមត្ថកិច្ចខ្មែរឲ្យដឹងថា ពេលដែលពលករបម្រុងទៅរកការងារធ្វើនៅប្រទេសថៃទាំងប្រថុយប្រថាននោះ វាគ្រោះថ្នាក់ដល់អាយុជីវិតណាស់ អាចចាញ់បោកមេខ្យល់ អស់លុយប្រហែលជាប់ទាំងគុកទៀត ព្រោះនៅតាមព្រំដែនខ្មែរ ថៃនោះសមត្ថកិច្ចថៃគេយាមច្រើនកន្លែងណាស់។
កម្លាំងសមត្ថកិច្ចយោធាថៃបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ពលករដែលក្រុមខ្លួនបានចាប់នោះមានចំនួន១០នាក់ ក្នុងនោះមានប្រុស៦ និងស្រី៤នាក់ នៅបរិវេណភូមិទ័ព័សៀម ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ នៅពេលសមត្ថកិច្ចសួរនាំពលរដ្ឋខ្មែរទាំង១០នាក់នោះពលករបានប្រាប់ថា គាត់ធ្វើដំណើរមកពីខេត្តកំពង់ចាម និងកំពង់ធំ មានបំណងធ្វើដំណើរទៅធ្វើការនៅក្នុងខេត្តប៉ះធំ ថានី និងខេត្តស្រះកែវ ដើម្បីស្វែងរកការងារធ្វើឆ្លងចូលដល់ដីថៃ ទើបសមត្ថកិច្ចថៃឃុំខ្លួនយកទៅសួរនាំ និងបញ្ជូនទៅឲ្យជំនាញស្រុកតាព្រះយ៉ា ដើម្បីចាត់ការតាមច្បាប់បន្ត។

សមត្ថកិច្ចការពារព្រំដែនបន្តថា នៅពេលជាមួយគ្នានេះដែរ កម្លាំងទាហានប្រាណទី១៣ ប្រចាំស្រុកអារញ្ញ កងកម្លាំងបូរផា បានចេញល្បាតឃ្លាំមើលនិងត្រួតពិនិត្យតំបន់ដែលទទួលខុសត្រូវក៏បានប្រទះឃើញបុរសជនជាតិថៃកំពុងលួចឆ្លងដែនតាមច្រករបៀង ធ្វើដំណើរចូលទៅទឹកដីកម្ពុជា ចំនួន៥នាក់ នៅបរិវេណភូមិខ្លងលឹក ឃុំអារញ្ញ ស្រុកអារញ្ញ ខេត្តស្រះកែវសមត្ថកិច្ចបានសួរនាំទើបដឹងថា បុរសជនជាតិថៃទាំង៥នាក់ ធ្វើដំណើរមកពីទីក្រុងបាងកក មានបំណងធ្វើដំណើរមកធ្វើការនៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ របស់កម្ពុជា ទើបសមត្ថកិច្ចថៃឃាត់ខ្លួនបញ្ជូនទៅឲ្យជំនាញសមត្ថកិច្ចស្រុកខ្លងលឹក ដើម្បីចាត់ការតាមច្បាប់បន្តផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


