សន្តិសុខសង្គម
ធ្វើស្រែរាប់ឆ្នាំ ឆ្នាំនេះភ្ជួរពង្រីកស្រែ កសិករប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនផ្ទុះ ១៨ គ្រាប់
កសិកររស់នៅខេត្តបន្ទាយមានជ័យ ខណៈពេលទៅភ្ជួរស្រែ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនផ្ទុះចំនួន ១៨ គ្រាប់ ។ គ្រាប់យុទ្ធភ័ណ្ឌដែលបានប្រទះឃើញទាំងនោះរួមមានប្រភេទ DK ៨២ ចំនួន ១៥ គ្រាប់, ប្រភេទមីន ៦៩ ចំនួន ១ គ្រាប់ និងប្រភេទ ៦០ mm ចំនួន ២ គ្រាប់។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេក បានឱ្យដឹងនៅថ្ងៃទី ២៦ ខែ មករានេះថា ប្រជាពលរដ្ឋជាម្ចាស់ស្រែឈ្មោះ ស៊ាំង ចាយ ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិតាដួល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ កសិកររូបនោះបានភ្ជួរដី ក៏ប្រទះឃើញគ្រាប់ទាំងនោះ ដោយជាសំណាងល្អ ប្រសិនបើភ្ជួរចំគ្រាប់ទាំងនេះអាចបង្កឱ្យផ្ទុះ និងអាចបាត់បង់ជីវិត។ លោកបានឱ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងនេះ លោកបានផ្តល់ព័ត៌មានទៅក្រុមអង្គភាពស៊ីម៉ាក ដើម្បីពិនិត្យ និងយកទៅកម្ទេចចោល។

បើតាមការបំភ្លឺពីប្រជាពលរដ្ឋជាម្ចាស់ស្រែបានឱ្យដឹងថា ស្រែដែលបានភ្ជួរស្រែនោះ គាត់ធ្វើជារៀងរាល់ឆ្នាំ ប៉ុន្តែឆ្នាំនេះដោយមានបំណងចង់ពង្រីកដីស្រែ គាត់បានយកត្រាក់ទ័រមកភ្ជួរដីដំបូកក្នុងស្រែដើម្បីពង្រីកដីកាន់តែធំ ក៏ប្រទះឃើញគ្រាប់ទាំងនោះ រួចបានរាយការណ៍ទៅនគរបាលប៉ុស្តិ៍ឃុំផ្គាំ៕
អត្ថបទ៖ ណារី

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


