សន្តិសុខសង្គម
ស្ទាក់ឃាត់រថយន្តក្រុងដឹកទំនិញចំនួន ៨ គ្រឿង មកពីព្រំដែនវៀតណាម
មន្រ្តីស៊ើបអង្កេត នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប. នៅរសៀលថ្ងៃទី ១ មីនា ឆ្នាំ ២០២២ បានកំណត់មុខសញ្ញា និងស្ទាក់ឃាត់រថយន្តក្រុងចំនួន ៨គ្រឿង ដែលបានដឹកទំនិញចូលពីព្រំដែនប្រទេសវៀតណាម នៅចំណុចផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ការស្ទាក់ឃាត់រថយន្តក្រុងដឹកទំនិញនេះ ត្រូវបានធ្វើឡើងដោយមានកិច្ចសហការពីកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យ ស្វែងរកភាពមិនអនុលោមនៃទំនិញទៅនឹងបទប្បញ្ញត្តិជាធរមានក្នុងព្រះរាជាណាចក្រកម្ពុជា ការពារសុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ការពារសិទ្ធិរបស់អ្នកប្រើប្រាស់ និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ធានាបានការប្រកួតប្រជែងប្រកបដោយស្មោះត្រង់ និងសុចរិតក្នុងធុរកិច្ច។

លទ្ធផលបឋម មន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. បានឃាត់ឆែកឆេរ រកឃើញនូវបទល្មើសក្លែងបន្លំ មិនមានអនុលោមភាពលើលិខិតបទដ្ឋានគតិយុត្ត រំលោភកម្មសិទ្ធិបញ្ញា និងមិនមានឯកសារពាក់ព័ន្ធនឹងការនាំចូល លើប្រភេទទំនិញមួយចំនួន។ មន្រ្តីជំនាញបញ្ជាក់ថាខ្លួននឹងបន្តអនុវត្តវិធានការ ស្របតាមនីតិវិធីជាធរមាន៕



-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


