សន្តិសុខសង្គម
ខ្យល់កន្ត្រាក់ដួលរលំបង្គោលភ្លើងចំនួនប្រាំមួយនិងលំនៅឋានមួយចំនួននៅស្រុកអូរជ្រៅ
បន្ទាយមានជ័យ ៖ ដាច់ចរន្តអគ្គិសនីដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ដួលរលំបង្គោលភ្លើងចំនួនប្រាំមួយនិងលំនៅឋានមួយចំនួន។

ហេតុការណ៍គ្រោះធម្មជាតិដែលបង្កឡើងដោយខ្យល់កន្ត្រាក់លាយឡំនឹងភ្លៀងបានកើតឡើងរសៀលម៉ោង ៥និង៣០នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវចូល ឃុំសំរោងក្នុងភូមិ ស្រកីដូង ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

តាមប្រជាពលរដ្ឋក្នុងភូមិបានឲ្យដឹងថា ភ្លៀងនិងខ្យល់ខ្លាំងប្រមាណជាមួយម៉ោងបានបណ្ដាលឲ្យបង្គោលភ្លើងចំនួន៦ស្របតាមផ្លូវដែលចែកចាយភ្លើងចូលឃុំសំរោង បានដួលរលំនិងប៉ើងដំបូលផ្ទះចំនួន២ខ្នង បង្គោលភ្លើងស៊ុលឡាបំភ្លឺតាមផ្លូវ ប៉ាណូគណបក្សនយោបាយមួយចំនួនបាក់ដួលនឹងនាំឲ្យដាច់ចរន្តអគ្គិសនីតាំងពីពេលកើតហេតុរហូតមកដល់ម៉ោង៧និង៣០នាទីយប់ ហើយនៅមិនទាន់មានភ្លើងអគ្គិសនីប្រើឡើយ។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ហេតុការណ៍នេះមិនបានបង្កឲ្យរងរបួសដល់មនុស្សឡើយទោះបីជាបង្គោលភ្លើងឬខ្សែភ្លើងដួលកាត់ផ្លូវក៏ដោយ។
សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះគ្រោះធម្មជាតិខ្យល់កន្ត្រាក់បានបង្កឲ្យលំនៅឋានពលរដ្ឋជាច្រើនខ្នងនៅតាមស្រុកមួយចំនួននៃខេត្តបន្ទាយមានជ័យរងគ្រោះបើងដំបូលនឹងរន្ទះបាញ់របួសអ្នកឃ្វាលគោម្នាក់៕
ដោយ ៖ អែប ពៅ










-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់