សន្តិសុខសង្គម
កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅទន្លេសាប
កម្លាំងនគរបាល នៃស្នងការខេត្តកំពង់ឆ្នាំង សហការជាមួយមន្ទីរកសិកម្មខេត្តមានកម្លាំងជាង ៦០ នាក់នៅព្រឹកថ្ងៃទី ២៤ ខែមីនានេះ បានបន្តចេញប្រតិបត្តិការបង្រ្កាបបទល្មើសនៅក្នុងស្រុកបរិបូណ៌ ស្រុកកំពង់លែង ស្រុកជលគីរី ក្នុងភូមិសាស្ត្របឹងទន្លេសាប ខេត្តកំពង់ឆ្នាំង។

បទល្មើសនេសាទដែលត្រូវបង្ក្រាប មានសម្រាស់ របាំងសាច់អួនវែងៗ និងរបាំងស្បៃមុងដែលមានឈ្មួញធំៗមួយចំនួននៅពីក្រោយ។
លោក អៀ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យស្នងការនគរបាលខេត្តកំពង់ឆ្នាំង ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ២៤ ខែមីនានេះថា ប្រតិបត្តិការបង្ក្រាបបានធ្វើឡើងចាប់តាំងពីថ្ងៃទី ៣០ ខែមករា ដើមឆ្នាំនេះ ដោយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានដឹកនាំកិច្ចប្រជុំបន្ទាន់មួយដើម្បីឱ្យកម្លាំងចុះបង្ក្រាបបទល្មើសនេសាទនៅទូទាំងខេត្ត។

លោកថា ពេលអាជ្ញាធរសមត្ថកិច្ចចុះពិនិត្យទៅលើការនេសាទជាលក្ខណៈគ្រួសារ ឃើញឧបករណ៍នេសាទដែលច្បាប់ ហាមឃាត់គឺសមត្ថកិច្ចត្រូវតែចាប់។
ជំហានទី១ ផ្សព្វផ្សាយឱ្យពួកគាត់ស្ម័គ្រចិត្តប្រគល់ឧបករឆក់ត្រី មានឆក់ត្រជាក់ឆក់ក្ដៅប្រគល់ឱ្យសមត្ថកិច្ច បូករួមទាំងអួនធំៗ ដែលខុសច្បាប់ឱ្យគាត់ស្ម័គ្រចិត្តប្រគល់ឱ្យហើយពេលនោះ គឺទទួលអាជ្ញាធរសមត្ថកិច្ចបានឧបករឆក់ទាំងពីរមុខ ចំនួន ៤៣១ គ្រឿង នៅទូទាំងខេត្ត ខណៈដែលអួនធំៗចំនួន ៩ ស្បៃមុង ហើយណែនាំឱ្យពួកគាត់ឈប់ប្រព្រឹត្ត។

លោក អៀ ប៊ុនធឿន បញ្ជាក់ថា ប្រតិបត្តិការចុះហាមឃាត់នៅតែបន្តដោយសមត្ថកិច្ចពិនិត្យឃើញថា ការនេសាទជាលក្ខណៈគ្រួសារមែនប៉ុន្តែពួកគាត់ប្រើប្រាស់ឧបករណ៍នេសាទជាលក្ខណៈរបាំងស្បៃមុង របាំងសាច់អួនវែងៗ របាំងកាត់ព្រែកជាដើម។ ចំពោះចំណាត់ការ គឺសមត្ថកិច្ចបង្ក្រាបរុះរើ ហើយអ្វីដែលយកមកបានគឺយក ហើយបើអត់គឺកម្ទេចចោលនៅនឹងកន្លែង។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ បានចេញបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ចេញប្រតិបត្តិការកម្ចាត់មេឈ្មួញទុច្ចរិតប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់បំផ្លាញត្រីក្នុងបឹងទន្លេសាប។

សម្ដេចអះអាងថា បទល្មើសដែលចាប់បានកន្លងមក គឺមានលក្ខណៈទ្រង់ទ្រាយតូច ប៉ុន្តែនៅមានមេក្លោងធំៗ នៅពីក្រោយដែលសមត្ថកិច្ចមិនទាន់បង្ក្រាបបាន។
សម្ដេចតេជោបញ្ជាឱ្យអភិបាលខេត្តនៅជាប់ភូមិសាស្ត្របឹងទន្លេសាប និងមន្ទីរពាក់ព័ន្ធសហការជាមួយកងម្លាំងនគរបាលចេញប្រតិបត្តិការបង្ក្រាបឱ្យខាងតែបាន បើពុំដូច្នេះទេបឹងទន្លេសាប នឹងបាត់បង់ត្រីអស់៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


