Connect with us

សន្តិសុខសង្គម

ក្រុមគ្រួសារ​ប្តឹង​ជន​បែក​ថ្នាំ​ ដែល​ប៉ុនប៉ង​វាយ​សម្លាប់​ឪពុក​ម្តាយ

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ យុវជន​បែក​ថ្នាំ​ម្នាក់​ត្រូវបាន​ក្រុមគ្រួសារ​ទូរ​សព្ទ​ប្តឹង​ទៅ​ឲ្យ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​ចាប់ខ្លួន​ ក្នុងពេលដែល​ជន​បែក​ថ្នាំ​រូប​នេះ​ ប៉ុនប៉ង​វាយ​សម្លាប់​ឪពុកម្តាយ​ហើយ​ថែមទាំង​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បតិ​ក្នុងផ្ទះ​ទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​១៣​រសៀល​ថ្ងៃទី​២៦​ ខែ​មីនា ​នៅផ្ទះ​គ្មាន​លេខ​ភូមិ​ឫស្សី​សង្កាត់​ស្ទឹងមានជ័យ​២ ​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ។

ជន​បែក​ថ្នាំ​ដែល​ក្រុម​គ្រួសារ​បាន​ប្តឹង​ឲ្យ​ចាប់ខ្លួន​នេះ​មានឈ្មោះ បូ​ផល ពុទ្ធិ​ចេស្ដា ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ​ស្នាក់នៅ​ចំណុ​ច​កើតហេតុ​។ ដោយឡែក​ក្រុមគ្រួសារ​ដែល​ប្តឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ធ្វើការ​ចាប់ខ្លួន​នេះ​ត្រូវជា​បង​បង្កើត​ជន​បែក​ថ្នាំ​ឈ្មោះ​ហួន ចិ​ឌន ភេទ​ប្រុស ​អាយុ​៤៣​ឆ្នាំ​។

យោង​តាម​ប្រភព​ពី​លោក សេង វ៉ាន់​ថា ចៅ​រង​ទី​១​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ​បាន​ឲ្យ​ដឹង​ថា ​ជន​បែក​ថ្នាំ​ខាងលើ​តែងតែ​បង្ក​ហិង្សា​វាយ​ធ្វើបាប​ឪពុកម្តាយ​និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បតិ្ត​អ្នកជិតខាង​ជា​ញឹកញាប់​ពេក​ ទើប​ក្រុមគ្រួសារ​សម្រេច​ប្តឹងទៅ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ​ឲ្យ​ចុះមក​ចាប់ខ្លួន​នេះ​។

លោក​សេង វ៉ាន់​ថា បាន​បញ្ជាក់​ថា ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​កម្លាំង​អាវុធហត្ថ​បាន​បញ្ជូន​ជន​បែក​ថ្នាំ​នេះ​ទៅ​ធ្វើ​ការអប់រំ​នៅ​មណ្ឌល​បន្សាប​ថ្នាំញៀន​នៅ​ឃ្មួញ​៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម