Connect with us

សន្តិសុខសង្គម

ឆ្លងចរន្តអគ្គិសនី ឆេះបន្ទប់ដាក់ឧបករណ៍ភ្លេង ខូចខាតទ្រព្យសម្បត្តិជាង ៦ ពាន់ដុល្លារ

បានផុស

នៅ

បន្ទប់រក្សាទុកឧបករណ៍តន្ត្រីសម័យ ១ កន្លែង ត្រូវចរន្តអគ្គិសនីឆ្លងបង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើល បណ្តាល​ឲ្យ​ខូចខាត​ឧបករណ៍​តន្ត្រីសម័យ​យ៉ាងដំណំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថកិច្ច​ប្រាប់ថា ​ករណី​ខាងលើ​បានកើត​ឡើង កាលពី​ល្ងាច​ថ្ងៃទី​ ២៧ ​ខែមេសា​ ឆ្នាំ​ ២០២២ ​វេលា​ម៉ោង ​០៤:៤០​ នាទី​ នៅ​ចំណុច​ភូមិ​អង់​ សង្កាត់​អូ​ចារ​ ខេត្តបាត់ដំបង​ បណ្ដាលឱ្យ​ឆេះ​ផ្ទះ​ចំនួន​ ០១​ ខ្នង​ទំហំ ​៥​ម​×៨​ ម​សង់​អំពី​ថ្ម​ដោយ​(​ឆេះ​បន្ទប់​ ០១ ​កន្លែង​ទំហំ​ ២.៥​ម​×៣​ ម​)​ ម្ចាស់ផ្ទះ​ឈ្មោះ​ ជួន រឿ​ត​ ភេទ​ប្រុស ​អាយុ​ ៦៧ ​ឆ្នាំ ​មុខរបរ​តន្ត្រីករ​។

​សមត្ថកិច្ច​បន្តថា ​ក្នុង​ហេតុ​ការ​ខាងលើនេះ​ បាន​បំផ្លាញ​សម្ភារៈ​តន្ត្រី​ជាច្រើន​រួមមាន​:​អក​ ១​ តម្លៃ​ ៩៥០​ ដុល្លារ​,​ ស្គរ​ប៉ាត​ទេ​រី​ ១ ​តម្លៃ​ ២៥០០​ ដុល្លារ​,​ កុំព្យូទ័រ​បញ្ចូល​សំឡេង​ ១ ​តម្លៃ​ ១៥០០ ​ដុល្លារ​ និង​ទូរទស្សន៍​ខ្នាត​ធំ​ ១ ​តម្លៃ ​៣០០ ​ដុល្លារ​ បើ​គិត​សរុប​ជា​ទឹកប្រាក់​អស់​ចំនួន​ ៥ ២៥០$ (​ប្រាំ​ពាន់​ពីរ​រយ​ហា​សិន​ដុល្លារ​)​មូលហេតុ​ឆ្លង​ចរន្តអគ្គិសនី​។

​ក្រោយ​កើតហេតុ​ភ្លាមៗ​នោះ ​សមត្ថកិច្ច​បានចេញ​រថ​យន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ០២​ គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ចំនួន​ ០១ ​ឡាន ​ទើប​គ្រប់គ្រង​ស្ថាន​ការ​បាន​មិន​ឆ្លង​ដល់​កន្លែង​ផ្សេង​បានតែ​មិនបាន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​នោះទេ​៕​

អត្ថបទ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម