សន្តិសុខសង្គម
អគ្គិភ័យឆេះម៉ូតូអស់ ៤៣គ្រឿង របស់កម្មករ នៅក្នុងរោងចក្រស៊ីកូ ក្រុងបាវិត
(ខេត្តស្វាយរៀង): អគ្គិភ័យ បានឆាបឆេះម៉ូតូរបស់កម្មករ កម្មការិនីរោងចក្រស៊ីកូ អស់ប្រមាណ ៤៣គ្រឿង ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសមែនហាធេន ក្រុងបាវិត ខេត្តស្វាយរៀង។

ករណីអគ្គិភ័យឆេះម៉ូតូនេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។
បើតាមប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីរោងដាក់ម៉ូតូ របស់កម្មករ-កម្មការិនីរោងចក្រ ក៏នាំគ្នារត់ចេញមកជួយពន្លត់ដោយយកបំពង់ពន្លត់អគ្គិភ័យបាញ់ជាច្រើនដប និងយកទុយោទឹកបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងស្ថានការណ៍បាន ទើបធ្វើឱ្យម៉ូតូចំនួន ៤៣គ្រឿងឆេះនៅសល់តែគ្រោងឆ្អឹង។
គិតត្រឹមម៉ោង ៣:៣០នាទី រសៀលថ្ងៃដដែលនេះ ភ្លើងបានរលត់ទាំងស្រុង ហើយសមត្ថកិច្ចក៏ដូចជា ខាងរោងចក្រកំពុងតែស្រាវជ្រាវរកមូលហេតុបន្ថែម ក្រៅពីឆ្លងចរន្តអគ្គិសនី ដែលនាំឱ្យមានអគ្គិភ័យឆាប់ឆេះអស់ម៉ូតូជាច្រើនគ្រឿងនេះ៕ ដោយ:ភក្ដី


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


