Connect with us

សន្តិសុខសង្គម

នារីរងគ្រោះជិះម៉ូតូប្រដេញបំបុកក្រុមឆក់ទូរស័ព្ទចាប់បាន២នាក់ប្រគល់ឲ្យសមត្ថកិច្ច

បានផុស

នៅ

ក្រុមជនសង្ស័យឆក់ទូរស័ព្ទ២នាក់ ត្រូវបាននារីរងគ្រោះជាម្ចាស់ទូរស័ព្ទជិះម៉ូតូប្រដេញបំបុកបណ្ដាលឲ្យដួលរួចស្រែកផ្អើលឆោឡោដល់ពលរដ្ឋនាំគ្នាដេញចាប់បានប្រគល់ឲ្យកម្លាំងសមត្ថកិច្ច។

ករណីនេះបានកើតឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២១និង១០នាទី នៅចំណុចភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់អោយដឹងថា ជនរងគ្រោះឈ្មោះ នូ សុម៉ារតី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកក្រុមហ៊ុន។ ចំណែកជនសង្ស័យចំនួន២នាក់ ទី១ឈ្មោះ ផុន នី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ ទី២ឈ្មោះ នួន សុខា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។

សមត្ថកិច្ចបានបន្ថែមថា នៅពេលវេលាកើតហេតុជនរងគ្រោះបានជិះម៉ូតូតែម្នាក់ឯងចេញពីផ្ទះទៅរកទិញអីហូបនៅម្តុំសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន អនុវត្តន៍ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ដោយជនរងគ្រោះបានទុកទូរស័ព្ទដៃម៉ាក iPHONE XS MEX ប្តូរសំបក១៣ BRO MEX ពណ៌ខៀវ នៅក្នុងហោប៉ៅខោខាងមុខរួចមកដល់​របងសាលាអនុវត្តន៍​ផ្លូវបែកជាបួន ជនរងគ្រោះបង្អង់ម៉ូតូ ក៏ស្រាប់តែមានជនសង្ស័យ២នាក់ខាងលើជិះម៉ូតូ១គ្រឿងម៉ាក HONDA C125 ឆ្នាំ២០២២ ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1JQ-2072 មកដល់ ម្នាក់ជិះម៉ូតូនៅខាងក្រោយបាន​ចុះពីលើម៉ូតូ​ដើរមកដល់លូកយកទូរស័ព្ទនៅក្នុងហោប៉ៅខោជនរងគ្រោះរួចឡើងជិះម៉ូតូគេចខ្លួនតែត្រូវបានជនរងគ្រោះជិះម៉ូតូដេញតាមពីក្រោយបុកដួលទាំងអស់គ្នា បន្ទាប់មកជនសង្ស័យទាំងពីរនាក់បាននាំគ្នារត់តែត្រូវ​បាន​ជន​រងគ្រោះ​ស្រែកថាចោរៗ បានប្រជាជនដេញចាប់បានរួមទាំងវត្ថុតាងប្រគល់ជូនសមត្ថកិច្ចយកមកសួរនាំនៅអធិការនគរបាលក្រុងតាខ្មៅ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីរនាក់បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលូកយកទូរស័ព្ទដៃរបស់រងគ្រោះខាងលើប្រាកដមែន និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

អត្ថបទ៖ ឆៃ យ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤២ វិនាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៦ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤៨ នាទី មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម