សន្តិសុខសង្គម
មន្ទីរសាធារណការខេត្តព្រះវិហារបិទកំណាត់ផ្លូវជាតិលេខ ៩២ មិនឲ្យធ្វើចរាចរណ៍ដោយសារទឹកជន់លិចផ្លូវ
មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានប្រកាសផ្អាកចរាចរណ៍បណ្ដោះអាសន្នរថយន្តគ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ ៩២ ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយសារស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀងបានបន្តឡើងរហូតដល់កម្រិតប្រកាសអាសន្នមិនអាចធ្វើចរាចរណ៍បានចំពោះរថយន្តគ្រប់ប្រភេទ។

សេចក្ដីជូនដំណឹងរបស់មន្ទីរសារធារណការខេត្តព្រះវិហារចេញផ្សាយនៅថ្ងៃទី ៤ ខែតុលានេះបញ្ជាក់ថា «ដោយសារស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀងបានបន្តឡើងរហូតដល់កម្រិតប្រកាសអាសន្នមិនអាចធ្វើចរាចរណ៍បានចំពោះរថយន្តគ្រប់ប្រភេទ។ អាស្រ័យហេតុនេះ មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារសូមធ្វើការបិទចរាចរណ៍ទាំងស្រុងជាបណ្ដោះអាសន្នចំពោះរថយន្តគ្រប់ប្រភេទទាំងអស់នៅលើកំណាត់ផ្លូវជាតិលេខ ៩២ ស្ថិតក្នុងឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីថែរក្សាផ្លូវថ្នល់ ស្ពាន កុំឲ្យបាក់ស្រុត និងធានាសុវត្ថិភាពក្នុងការធ្វើចរាចរណ៍»៕


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


