សន្តិសុខសង្គម
គិតត្រឹមម៉ោង១០យប់ថ្ងៃទី០៧នេះ ទឹកស្ទឹងប៉ៃលិន ហក់ឡើងខ្លាំង អភិបាលខេត្តប៉ៃលិន អំពាវនាវពលរដ្ឋដែលមានលំនៅជាប់មាត់ស្ទឹងប្រុងប្រយ័ត្ន
ប៉ៃលិន ៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានទីលំនៅជាប់ស្ទឹងតារាប ស្ទឹងបរយាខា បរតាំងស៊ូ សូមមានការប្រុងប្រយ័ត្ន ព្រោះពេលនេះទឹកកំពុងហក់ឡើងខ្លាំង ធ្វើអោយលិចលង់ទីលំនៅឋានមួយចំនួនផងដែរ។
លោកស្រី អភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា ពេលនេះថ្នាក់ដឹកនាំខេត្ត និងក្រុមការងារគ្រប់លំដាប់ថ្នាក់ កងកម្លាំងគឺនៅប្រចាំការ នៅគ្រប់គោលដៅ រង់ចាំជួយសង្គ្រោះ ពុកម៉ែបងប្អូន គ្រប់កាលៈទេសៈ ។ ចំពោះបញ្ហាទឹកជំនន់នេះគឺបណ្តាលមកពី ទឹកភ្លៀងធ្លាក់ ពីលើភ្នំនានា ហើយហូរមកខាងក្រោម និងកាត់តាមដងស្ទឹង បរយាខា បរតាំងស៊ូ និង ស្ទឹងតារៀប ស្ថិតក្នុងភូមិសាស្ត្រខេត្តប៉ៃលិនផងដែរ។
ជាមួយគ្នានេះប្រសិនជាបងប្អូន ត្រូវការកម្លាំងជួយសង្គ្រោះ ឬ តម្រូវការជំនួយផ្សេងៗបន្ទាន់ ពីក្រុមការងារ សូមទំនាក់ទំនងលេខ រដ្ឋបាលខេត្ត ០៨១ ៣០៦៣០៨។
សូមបញ្ជាក់ថា រហូតមកដល់វេលាម៉ោង១០យប់ថ្ងៃទី៧ ខែតុលានេះ ភ្លៀងកំពុងតែបន្តធ្លាក់យ៉ាងខ្លាំង ដែលធ្វើឲ្យតំបន់មួយក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ជន់លិចផងដែរ៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)