សន្តិសុខសង្គម
ចាប់ខ្លួនជនសង្ស័យ ៣ នាក់ ករណីកាច់សោម៉ូតូ និងលួចសម្ភារៈពលរដ្ឋក្នុងក្រុងសៀមរាប
កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (កាច់សោ.ក ម៉ូតូ) និងហិង្សាដោយចេតនា នៅក្នុងក្រុងសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោង ០៨ និង ០០ នាទីព្រឹក ចំណុចក្បែរបន្ទប់ជួលក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប មានករណីអំពើលួចម៉ូតូ បង្កឡើងដោយជនសង្ស័យឈ្មោះ សារឿន សំណាង ហៅ ជា ហៅ រ៉ាន់ សល់ ហៅ ស្បែក បានធ្វើសកម្មភាពលួចម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០០៨ ពណ៌ខ្មៅ បិទតែមប្រិ៍ ស៊េរីឆ្នាំ ២០២១ ពាក់ផ្លាកលេខភ្នំពេញ ១AC-៥០៨១ លេខតួ,លេខម៉ាស៊ីន ៨៣៤៦៥២៩ របស់ជនរងគ្រោះឈ្មោះ គ.ម ភេទប្រុស អាយុ ១៨ ឆ្នាំ ស្នាក់នៅភូមិកើតហេតុ រួចគេចខ្លួន។ រហូតដល់ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២២ ជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន រួមទាំងវត្ថុតាង(ម៉ូតូ) ហើយយកមកសួរនាំ។

ក្រោយសួរនាំ ជនសង្ស័យ ឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូខាងលើពិតមែន និងលួចកាបូបប្រាក់ និងកុំព្យូទ័រ របស់ប្រជាពលរដ្ឋ ព្រមទាំងធ្វើសកម្មភាពជាមួយបក្ខពួកឈ្មោះ សៀប កុសល ហៅតឿ និងឈ្មោះ ភន់ សុផល កាច់.ក លួចយកម៉ូតូក្នុងក្រុងសៀមរាប និងស្រុកសូទ្រនិគម ក្នុងពេលថ្មីៗនេះ។ បន្ទាប់មក សមត្ថកិច្ច បាននាំខ្លួនជនសង្ស័យឈ្មោះ ភន់ សុផល និងឈ្មោះ សៀប កុសល ហៅតឿ មកសួរនាំ។ ក្រោយពីសួរនាំ ជនសង្ស័យឈ្មោះ ភន់ សុផល ឆ្លើយថា ខ្លួនពិតជាបានលួចកាច់សោ.ក ម៉ូតូ ក្នុងក្រុងសៀមរាប ពិតប្រាកដមែន។ ចំណែកវត្ថុតាងម៉ូតូ ១ គ្រឿង និងសម្ភារៈមួយចំនួន ត្រូវបានសមត្ថកិច្ចដកហូតយកមករក្សាទុក។

កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ ជនសង្ស័យទាំង ០៣ ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមផ្លូវច្បាប់។

រីឯបក្ខពួកជនសង្ស័យ និងទីតាំងលក់ម៉ូតូ និងទទួលបញ្ចាំ ត្រូវបានសមត្ថកិច្ចដាក់ការស្រាវជ្រាវ ដើម្បីស្វែងរកបន្ថែមទៀត៕
អត្ថបទ ៖ កុសល




-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


