សន្តិសុខសង្គម
មន្ត្រីសុខាភិបាល បំភ្លឺច្បាស់ៗ ករណី ពេទ្យយកសពទារកក្នុងផ្ទៃដោយទាំងពោះវៀន ស្លាប់ទាំងម្ដាយ
មានការផ្សាយព័ត៌មាន និងចែករំលែកតៗគ្នាតាមបណ្ដាញសង្គម អំពី ករណីស្ត្រីដែលកូនស្លាប់ក្នុងពោះហើយបានទៅមន្ទីសម្រាកព្យាបាល នៅមន្ទីរសំរាកព្យាបាល និងសម្ភព ដើមអង្ក្រង នៅ ផ្សារព្រៃទទឹង ក្នុងខេត្តកំពង់ស្ពឺ ហើយត្រូវបានពេទ្យកាយយកសាកសពកូន កាយដោយទាំងពោះវៀនស្ត្រីអ្នកជំងឺចេញមកក្រៅ ដោយច្រទ្បំថា ជាទងសុក កាត់ខ្ទេចខ្ទីអស់ បណ្តាលឱ្យស្លាប់បាត់បង់ជីវិត បង្កឱ្យមានការភ្ញាក់ផ្អើល និងអាណិតអាសូរពេញបណ្ដាញសង្គម។

“កម្ពុជាថ្មី” បានទាក់ទង ប្រភពគួរទុកចិត្តបាន ដើម្បីបំភ្លឺករណីខាងលើនេះ។

លោក ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បញ្ជាក់ប្រាប់ “កម្ពុជាថ្មី” នៅរសៀលនេះថា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រុមការងារមន្ទីរសុខាភិបាល សហការជាមួយនឹងក្រុមការងាររបស់ក្រសួងសុខាភិបាល បានចុះទៅពិនិត្យគ្លីនិកមួយកន្លែងដែលមានទីតាំងនៅ តាមបណ្ដោយផ្លូវជាតិលេខ៣ ឃុំព្រះនិព្វាន ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ។

ករណីអ្នកជំងឺឈ្មោះ សឿន ស្រីអូន ភេទស្រី អាយុ ២២ ឆ្នាំ អាសយដ្ឋាន ភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ បានចូលមកសម្រាកនៅ គ្លីនិកដើមអង្គ្រង នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យ កូនស្លាប់ក្នុងស្បូន អាយុ ១៨ សប្តាហ៍។ ក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការព្យាបាលដោយ រំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិក រយៈពេលមួយយប់ ហើយបានចេញពី គ្លីនិកដើមអង្គ្រង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ហុក គ្រី បានឱ្យដឹងបន្ថែមថា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀត ដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម។ គ្រូពេទ្យក៏បានធ្វើការសំអាតស្បូនឡើងវិញ។ ដោយអាការៈធ្ងន់ធ្ងរ គ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅទីក្រុងភ្នំពេញ។

លោកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បញ្ជាក់ថា តាមប្រភពព័ត៌មានតាមបណ្ដាញសង្គមដែលថាស្ត្រីបានស្លាប់ ប៉ុន្តែការពិតស្ត្រីនៅមានជីវិតនៅឡើយទេ។ បច្ចុប្បន្នស្ត្រីអ្នកជំងឺខាងលើ កំពុងសម្រាកព្យាបាលផ្នែកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។
លោក ហុក គ្រី បញ្ជាក់បន្ថែមថា ទាក់ទងព័ត៌មានករណីនេះ ក្រុមការងារបានសួរ និងទទួលពីខាងគ្លីនិកដើមអង្ក្រង។ ចំណែកករណីថា កាត់ពោះវៀន ឬមិនកាត់នោះ គឺក្រុមការងារនៅស្រាវជ្រាវបន្តទៀត ដោយខាងគ្លីនិក បានឱ្យដឹងថា បានបញ្ជូនស្រ្តីអ្នកជំងឺទៅព្យាបាលបន្តនៅភ្នំពេញ នៅពេទ្យជប៉ុន ពេទ្យធំ ពេទ្យកាល់ម៉ែត៕

-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


