សន្តិសុខសង្គម
Update៖ សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៤នាក់មកសួរនាំ ករណីផ្ទុះអាវុធនៅខណ្ឌចំការមន
កម្លាំងសមត្ថកិច្ចខណ្ឌចំការមន បានឃាត់ខ្លួនមនុស្សចំនួន៤នាក់យកមកសាកសួរជុំវិញហេតុការណ៍ផ្ទុះអាវុធបណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់កាលពីវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នៅសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន។
សូមជម្រាបជូនថា ករណីហិង្សារវាងក្រុមក្មេងទំនើងពីរក្រុមវាយគ្នារហូតផ្ទុះអាវុធនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចមុខផ្ទះលេខ៤៧០ ផ្លូវព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

មន្ត្រីជំនាញ បានបញ្ជាក់ថា ជនរងគ្រោះទាំង៤នាក់ទី១៖ ឈ្មោះ ស៊ិន សុភ័ក្រ្ត អាយុ២២ឆ្នាំ មុខរបរបុគ្គលិកណេត (រងរបួសភ្លៅឆ្វេង និងត្រគៀក)។ ទី២៖ ឈ្មោះ មាស រ៉ាវីត អាយុ២០ឆ្នាំ មុខរបរដឹកទំនិញអនឡាញ (រងរបួសត្រគៀក) ។ទី៣៖ ឈ្មោះ ឃាង លីគាង អាយុ២២ឆ្នាំ មុខរបរដឹកទំនិញអនឡាញ (របួសកែងដៃឆ្វេង) និងទី៤៖ ឈ្មោះ ស្រឿន ប៉ោគីម អាយុ១៩ឆ្នាំ មុខរបរ ដឹកទំនិញអនឡាញ (រងរបួសខ្នងជើងឆ្វេង)។

តាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានឱ្យដឹងថា ជំហ៊ានដំបូងគេឃើញក្រុមជនរងគ្រោះ និងមិត្តភក្តិបានជិះម៉ូតូចេញពីម្តុំវត្តពោធិ៍ញាណ បត់ឡើងផ្លូវ៣៧១ ហើយបម្រុងទៅប៉ះម៉ូតូម៉ាក NC700 ពណ៌ក្រហម ដែលកំពុងបើកបរដោយឈ្មោះ ខា សុខឃី អាយុ៤១ឆ្នាំ មុខរបរអ្នកសារព័ត៌មានអាស៊ានដេលី ឌុបមនុស្សប្រុសម្នាក់ទៀតឈ្មោះ រៀន រិទ្ធិ អាយុ៣៣ឆ្នាំ ហើយភាគីទាំងសងខាង បានឌឺដងដាក់គ្នា រួចបើកម៉ូតូដេញតាមគ្នាចុះឡើង រហូតដល់ក្បាលថ្នល់ (ចំណុចកើតហេតុ) ឈ្មោះ ខា សុខឃី បានឈប់ម៉ូតូនៅទីនោះជួបជាមួយបុរសម្នាក់មិនស្គាល់ឈ្មោះ (អ្នកផ្ទុះអាវុធ) ហើយក្រុមជនរងគ្រោះក៏ជិះម៉ូតូផុតទៅ។
ប្រភពដដែលបន្តថា ស្រាប់តែបន្តិចក្រោយមកភាគីដែលរងគ្រោះ បាននាំគ្នាជិះម៉ូតូត្រឡប់មកវិញហើយយកដុំថ្មគប់មកលើគូទំនាស់ ឃើញដូច្នេះមនុស្សប្រុសម្នាក់ដែលមិនស្គាល់ឈ្មោះបានដកអាវុធខ្លី មិនស្គាល់ម៉ាក បាញ់ទៅលើក្រុមជនរងគ្រោះបណ្តាលឲ្យរងរបួស ហើយត្រូវបានបញ្ជូនទៅព្យាបាលរបួសនៅពេទ្យរុស្សី ចំណែកអ្នកផ្ទុះអាវុធបានឡើងជិះរថយន្តម៉ាកព្រូស ពណ៌ខ្មៅ មិនស្គាល់ស្លាកលេខ គេចចេញទៅបាត់។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចចម្រុះ បានចុះមកកន្លែងកេីតហេតុរកឃើញសំបកគ្រាប់ចំនួន៨សំបក និងក្បាលគ្រាប់ចំនួន១គ្រាប់ បន្សល់ទុកនៅកន្លែង និងបានហៅឈ្មោះ ខា សុខឃី និងឈ្មោះ រៀន រិទ្ធិ មកសាកសួរ តែពួកគាត់ឆ្លើយថា មិនស្គាល់អ្នកផ្ទុះអាវុធទេ គឺពេលកើតហេតុនោះ គាត់មកឈប់កន្លែងកើតហេតុដើម្បីរកនគរបាលឲ្យជួយ។
គួរបញ្ជាក់ថា ឈ្មោះ ខា សុខឃី និងឈ្មោះ រៀន រិទ្ធិ ត្រូវបាននគរបាលឃាត់សួរនាំ ដើម្បីធ្វើការស្រាវជ្រាវសិន ហើយក៏បានឃាត់បក្ខពួកជនរងគ្រោះ២នាក់ទៀត ដែលបានយកដុំថ្មគប់មកលើគេរួមមាន ទី១៖ ឈ្មោះ រី សុខជា អាយុ២៣ឆ្នាំ មុខរបរ ដឹកទំនិញអនឡាញ និងទី២ ឈ្មោះ ខៀវ ឧត្តមប៊ុនម៉ា អាយុ២២ឆ្នាំ មុខរបរ ដឹកទំនិញអនឡាញ។

ជាមួយគ្នានោះ កម្លាំងនគរបាលក៏បានដកហូតបានម៉ូតូ២គ្រឿង ម៉ាកហុងស្គុបពី ពណ៌ស១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1IJ-5653 ជារបស់អ្នករបួស និងម៉ូតូ១គ្រឿងម៉ាក NC700 ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1JR-9080 ជារបស់អ្នកសារព័ត៌មានឃាត់សាកសួរនាំនៅអធិការដ្ឋានខណ្ឌបណ្ដោះអាសន្ន ហើយចំណែកម៉ូតូ២គ្រឿងទៀតនៅកងរាជអាវុធហត្ថខណ្ឌរក្សាទុកផងដែរ៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?