Connect with us

សន្តិសុខសង្គម

ឃុំខ្លួនមន្ត្រីក្រសួងសង្គមកិច្ចម្នាក់ ពីបទពុករលួយ លុយ៣៨ម៉ឺនដុល្លារអាមេរិក

បានផុស

នៅ

ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា លោក សំ ឬ​ទ្ធី​វាសនា ព្រះរាជអាជ្ញា​រង តំណាង​អយ្យការ បាន​បើក​ការ​ស៊ើបសួរ​លើ​ជនសង្ស័យ​ពាក់​ព័ន្ធ​សំណុំរឿង​អំពើ​ពុករលួយ កាលពី​រសៀល​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២៣ ត្រូវបាន​បញ្ចប់​ហើយ ហើយ​តំណាង​អយ្យការ​ក៏បាន​សម្រេច​ចោទប្រកាន់​ជនសង្ស័យ​ពី​បទ​.​ពុករលួយ តាម​មាត្រា ៥៩៧ និង​មាត្រា ៥៩៨ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ៣២ នៃ​ច្បាប់​ស្តីពី​ការ​ប្រឆាំង​អំពើពុករលួយ និង​មាត្រា ៣៨ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​សំអាត​ប្រាក់ និង ហិរញ្ញប្បទាន ភេរវកម្ម។

អ្នកនាំពាក្យ​បន្ត​ថា ក្រោយពី​តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ​សំណុំរឿង​បាន​ចាត់​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ឈ្មោះ ឡាយ សំណាង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​អនុប្រធាននាយកដ្ឋាន​ហិរញ្ញវត្ថុ​ក្រសួង​សង្គមកិច្ច ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន រង់ចាំ​បើកសវនាការ​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន។

អង្គភាព​ប្រឆាំង​អំពើពុករលួយ ហៅ​កាត់​ថា (ACU) កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២៣ បាន​ចាប់បញ្ជូន អនុ​ប្រធាននាយកដ្ឋាន​ហិរញ្ញវត្ថុ និង​ផ្គត់ផ្គង់ នៃ​ក្រសួង​សង្គមកិច្ច​អតីត​យុវជន និង​យុវ​នី​តី​សម្បទា និង​ជា​ភ្នាក់ងារ​របស់​ក្រសួង ដើម្បី​បើកប្រាក់​ពី​ធនាគារ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ព័ន្ធ​ករណី​កិបកេង​ថវិកា​រដ្ឋ ជាង​១,៥០០​លាន​រៀល ស្មើ​ជាង​៣៨​ម៉ឺន​ដុល្លារ​អាមេរិក។

ក្រៅពី​កិបកេង​ថវិកា​រដ្ឋ​ជាង​៣៨​លាន​ដុល្លារ ជនសង្ស័យ​រូបនេះ ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កិប​គេង​ប្រាក់​របប​គោលនយោបាយ​របស់​រដ្ឋ​ជូន​ជន​ពិការ​ក្រីក្រ​នៅតាម​សហគមន៍​ចំនួន​ជិត ៤​ពាន់​នាក់ និង​ក៏​សង្ស័យ​ជាប់​ពាក់ព័ន្ធ​បទល្មើស​សំអាត​ប្រាក់​ថែមទៀត​ផង៕

អត្ថបទ ៖ មករា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៧ ម៉ោង មុន

ក្រុម​ក្រសួង​អប់រំឈ្នះជើង​ឯកពានរង្វាន់អន្តរក្រសួង-ស្ថាប័នលើកទី៩

KPT+៩ ម៉ោង មុន

អង្គការយូនីសេហ្វ ណែនាំពីគន្លឹះការពារកុមារពីការបំពុលខ្យល់ក្នុងផ្ទះ និងខាងក្រៅ

កីឡា៩ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា បញ្ជាក់​ថា គ្មានកីឡដ្ឋាន​អ័រគីដេ និងអ្នក​គាំទ្រ១ម៉ឺននាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុម​មន្ត្រី​ថ្នាក់ក្រោម​ប្ដឹង​ទៅ​ថ្នាក់លើ សុំ​ដក​អភិបាលស្រុក​ឆែប ដោយ​អះអាង​ថា ​គ្មាន​សមត្ថភាព​ដឹកនាំ ប្រកាន់​បក្ខពួក​បង្កជម្លោះ​ផ្ទៃក្នុង និង​ប្រើប្រាស់​ថវិកា​មិន​ត្រឹមត្រូវ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រារព្ធពិធីឆ្លងសាលាឆាន់ និងនាំយកទេយ្យវត្ថុប្រគេនដល់វត្តទួលសំបុកគ្រៀល ព្រមទាំងផ្តល់អំណោយដល់ពលរដ្ឋចំនួន៦០០គ្រួសារ ខេត្តកំពង់ឆ្នាំង

Sokha Hotels

ព័ត៌មានពេញនិយម