សន្តិសុខសង្គម
ចង់ទៅរស់នៅជាមួយអ្នកផ្សេង នារីម្នាក់ប្រឌិតរឿងថាត្រូវឪពុកចុង និងម្តាយធ្វើបាបរាងកាយនិងផ្លូវចិត្ត
បន្ទាប់ពីមានអាខោនហ្វេសប៊ុកឈ្មោះ chhinamo chhinamo បានសរសេរបង្ហោះលើគណនីផ្ទាល់ខ្លួន និងដាក់ចូលហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានរៀបរាប់ថា នាងត្រូវឪពុកចុង និងម្តាយធ្វើបាបទាំងផ្លូវកាយនិងផ្លូវចិត្ត និងរងការគាបសង្កត់រួចមក កម្លាំងស្នងការនគរបាលខេត្តកំពង់ស្ពឺ បានចុះជួបផ្ទាល់ជាមួយជនរងគ្រោះ រួមទាំងឪពុកចុង និងម្តាយ ដែលស្ថិតនៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

នៅថៃ្ងទី១៧ ខែមករា ឆ្នាំ២០២៣ ជំនាញបានបញ្ជាឱ្យកំម្លាំងងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចចុះទៅកាន់ផ្ទះនារីរងគ្រោះ និងជួបជាមួយឪពុកចុង ម្ដាយបង្កើតរួមជាមួយអាជ្ញាធរមូលដ្ឋាន ដេីម្បីស្ដាប់ការបកស្រាយ និងបំភ្លឺជុំវិញរឿងរ៉ាវដែលនាងស្រីអន បានបង្ហោះសារដ៏កំសត់ និងស្នេីសុំកិច្ចអន្ដរាគមន៍អោយជួយនាងរួចផុតពីកណ្ដាប់ដៃបុរសជាប្ដីតាមអំណាចបង្ខំលោកឪពុកចុង និងម្ដាយបង្កេីតដែលបង្ខំឲ្យកូនយកប្ដីដែលខ្លួនមិនពេញចិត្ដ និងចាប់ចិត្ដស្រឡាញ់ ។

បើតាមការបំភ្លឺនារីរងគ្រោះឈ្មោះ ស្រីអន ថា នាងមានម្ដាយបង្កេីត និងឪពុកចុងរស់នៅក្នុងផ្ទះជាមួយគ្នាដោយឪពុកចុង និងម្ដាយបង្កេីតបានបង្ខំឲ្យនាងខ្ញុំរៀបការ និងមានស្វាមីជាមួយបុរសម្នាក់ដែលនាងគឹតថាមិនបានស្រឡាញ់ទាល់តែសោះ និងជាមនុស្សមានប្រវត្ដិកេីតរោគាទៀតផង។ ក្រោយឪពុកចុង និងម្ដាយបង្ខំឱ្យរៀបការនាងប្រកែកមិនឈ្នះពិធីអាពាហ៍ពិពាហ៍មួយបានកេីតឡេីងដោយបញ្ចប់ទៅវិញទាំងស្ថានភាពដ៏សោះកក្រោះគ្មានទឹកតមរាត្រីទឹកឃ្មុំប្រែជាទឹកខ្មេះ ។

ក្រោយពេលរៀបការរួច ឪពុកចុង និងម្ដាយនាងប្រាប់ថា បេីនាងមិនយកទេ គឺគាត់នឹងសងបណ្ដាការគេច្រេីនណាស់ដូច្នេះនាងមានជម្រេីសតែមួយគត់ គឺផ្ញេីសារសុំកិច្ចអន្ដរាគមន៍ពីថ្នាក់ដឹកនាំពិសេសសម្ដេចតេជោ។ នៅក្នុងនោះនាងបានបង្ហោះរូបដែលរងនូវអំពើហិង្សាពីសំណាក់បុរសជាឪពុកចុង ចូលទៅផេករបស់សម្ដេចតេជោដើម្បីសុំអន្តរាគមន៍ទៀតផង។

ទីបំផុតរឿងរ៉ាវមិនដូចការពិតនោះទេ នាងឈ្មោះ ស្រីអន បានទទួលស្គាល់ថា ប៉ុន្មានថៃ្ងនេះខ្លួនទេីបនឹងរៀបការរួចបានចេញទៅផ្ទះខាងប្ដីដេីម្បីសែនព្រេនជីដូនជីតាខាងប្ដី និងបានវិលត្រឡប់មកដល់ផ្ទះនៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច បានជម្រាបជូនសមត្ថកិច្ចថា ខ្លួនមិនមានបំណងប្ដឹងទៅឪពុកចុង និងម្ដាយបង្កេីតទេ តែមានបំណងសុំអោយសមត្ថកិច្ចជួយឱ្យនាងបានលែងប្ដីដេីម្បីទៅរស់នៅជាមួយមនុស្សដែលរង់ចាំនាង។

បន្ទាប់ពីស្ដាប់រៀបរាប់ពីស្ត្រីឈ្មោះ ស្រីអន កម្លាំងសមត្ថកិច្ចក៏បានណែនាំពីការបង្ហោះព័ត៌មានមិនពិត ដែលបញ្ហានេះធ្វើឲ្យមហាជនមានការភ័យតក់ស្លុត និងធ្វើឲ្យមានការភ័ណច្រឡំ ហើយស្ត្រីឈ្មោះ ស្រីអន ក៏បានធ្វើការសុំទោសសមត្ថកិច្ច និងមហាជន ដោយមកពីនាងចង់ចាកចេញទៅរកក្ដីសុខជាមួយមនុស្សដែលអាចផ្ដល់ក្ដីស្រឡាញ់ជូននាង៕
អត្ថបទ៖ ភួង រដ្ឋ



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


