ព័ត៌មានអន្ដរជាតិ
អ្នកគ្រូចិនបង្ខំក្មេងប្រុសអាយុ ៦ ឆ្នាំឲ្យញ៉ាំកម្អួតខ្លួនឯងវិញ បន្ទាប់ពីក្អួតដាក់ក្នុងថ្នាក់
អ្នកគ្រូម្នាក់បានបង្ខំសិស្សប្រុសអាយុ ៦ ឆ្នាំឲ្យញ៉ាំកម្អួតរបស់ខ្លួនវិញ ក្រោយក្អួតដាក់ថ្នាក់នៅសាលាមត្តេយ្យ Maluwan ក្នុងខេត្ត Liaoning ភាគឦសានប្រទេសចិនកាលពីថ្ងៃទី ១៥ ខែកញ្ញាកន្លងទៅ ប៉ុន្តែទើបតែត្រូវគេផ្សព្វផ្សាយប៉ុណ្ណោះ ។

ពាក់ព័ន្ធនឹងរឿងខាងលើនេះដែរ មានវីដេអូកាម៉េរាមួយបានបង្ហាញពីសកម្មភាពអ្នកគ្រូបញ្ចុកកម្អួតឲ្យក្មេងប្រុសនោះញ៉ាំ ។ បន្ទាប់ពីមហាជនបានឃើញវីដេអូនោះហើយ គ្រប់គ្នាពិតជាភ្ញាក់ផ្អើល និងខឹងអ្នកគ្រូរូបនេះយ៉ាងខ្លាំង ។
មិនតែប៉ុណ្ណោះ ថ្ងៃកើតហេតុជាថ្ងៃខួបកំណើត ៦ ឆ្នាំរបស់ក្មេងប្រុសរងគ្រោះទៀតផង ។ បើតាមឪពុករបស់ក្មេងប្រុសបានឲ្យដឹងថា កូនប្រុសខ្លួនស្លៀកពាក់ខោអាវថ្មីដើម្បីទៅរៀននៅថ្ងៃខួបកំណើត ប៉ុន្តែពេលមកវិញសំលៀកបំពាក់ប្រឡាក់អស់ លុះកូនប្រុសប្រាប់ថា អ្នកគ្រូបញ្ចុកអាហារថែម ទើបបែកធ្លាយរឿងនេះ ។
ដំបូងឡើយ សាលារៀនមិនព្រមឲ្យមើលកាមេរ៉ាសុវត្ថិភាពទេ រហូតទាល់តែប៉ូលិសទៅដល់ទីតាំងទើបអាចមើលបាន ហើយការពិតត្រូវបានបកស្រាយនៅគ្រានោះឯង ។
ដល់ថ្ងៃទី ១៣ ខែតុលា ការិយាល័យអប់រំក្នុងស្រុកបាននិយាយនៅលើគណនី WeChat ផ្លូវការថា ខ្លួនបានផ្ទៀងផ្ទាត់ករណីនេះ បន្ទាប់ពីការស៊ើបអង្កេត និងទាមទារឲ្យសាលាសុំទោសឪពុកម្តាយ ហើយបណ្ដេញគ្រូចេញពីសាលាផងដែរ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ អ្នកគ្រូ ចិន ម្នាក់ត្រូវប្រហារជីវិត ដោយសារដាក់ថ្នាំបំពុលសិស្សសាលាមត្តេយ្យ ២៥ នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


