សន្តិសុខសង្គម
អាជ្ញាធរក្រុងព្រះសីហនុ ចុះដកហូតម៉ូតូទឹកដែលចាក់ប្រេងសាំងហូរលើឆ្នេរខ្សាច់បង្កប៉ះពាល់ដល់បរិស្ថានឆ្នេរ
ព្រះសីហនុ ៖ រដ្ឋបាលក្រុងព្រះសីហនុប្រកាសថា នឹងចាត់វិធានការដកហូតម៉ូតូទឹកយកទៅរក្សាទុកជាបណ្ដោះអាសន្នប្រសិនបើម្ចាស់អាជីវកម្មជួលម៉ូតូទឹកនៅតែមិនប្រយ័ត្នហើយធ្វើឲ្យលិចប្រេងហូរចូលនៅឆ្នេរខ្សាច់និងទឹកសមុទ្រ។ ការព្រមាននេះបានធ្វើឡើងនៅថ្ងៃទី២២ ខែមករា ម្សិលមិញនេះបន្ទាប់ពីមានការសំណូមពរពីបងប្អូនជាភ្ញៀវទេសចរណ៌ដែលមកលេងកម្សាន្តនៅឆ្នេរសមុទ្រអូរឈើទាលថា នៅលើផ្ទៃទឹកសមុទ្រមានក្លិនប្រេងដែលសង្ស័យហូរចេញពីម៉ូតូទឹក។

មន្ដ្រីរដ្ឋបាលក្រុងបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាននេះភ្លាម រដ្ឋបាលក្រុងក៏បានចាត់ក្រុមការងារបានចុះពិនិត្យ និងបានរកឃើញថា មានម្ចាស់អាជីវកម្មម៉ូតូទឹក បានចាក់ប្រេង-សាំងម៉ូតូទឹកនៅលើឆ្នេរខ្សាច់ បង្កឱ្យប៉ះពាល់ដល់បរិស្ថាននៅតាមបណ្តោយឆ្នេរ។ បញ្ហានេះបើតាមមន្ត្រីក្រុមការងារថា នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ អាជ្ញាធរក្រុងបានចាត់វិធានការដកហូតម៉ូតូទឹកយកមករក្សាទុកនៅសាលាក្រុងព្រះសីហនុ។

សូមបញ្ជាក់ថា ទីតាំងចំណតម៉ូតូទឹកនេះស្ថិតនៅឆ្នេរអូរឈើទាល-២(ក្បែរបន្ទប់ទឹកសាធារណៈទី១) សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕
ដោយ ៖ ស៊ុយ ចាន់ធា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


