សន្តិសុខសង្គម
ឃាត់ខ្លួនមុខសញ្ញា ខ្មែរ ថៃ ២នាក់ ជុំវិញករណីជួញដូរគ្រឿងញៀន
បាត់ដំបង ៖ ជនសង្ស័យចំនួន២នាក់ ដែលក្នុងនោះមានជនជាតិថៃម្នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀង តាមប្រមាញ់រហូតឈានដល់ការចាប់ខ្លួន ខណៈដែលជនសង្ស័យទាំង២នាក់នេះ កំពុងជួញដូរថ្នាំញៀនក្នុងករណីជាក់ស្តែង។
ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង នៅវេលាម៉ោង ១៤:៤០ នាទី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក កំរៀង បានបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មួយករណី នៅចំណុចភូមិអូរដារលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
នៅក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងបានធ្វើការចាប់ខ្លួន ជនសង្ស័យចំនួន០២ នាក់ មានឈ្មោះដូចខាងក្រោម :
១-ឈ្មោះ សុត តឿ ភេទប្រុសអាយុ ៥៤ ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិឃុំកើតហេតុខាងលើ ២-ឈ្មោះ សាក់ ឆាំងឃុំផៃ ភេទប្រុស អាយុ ៤៦ ឆ្នាំ (ជនជាតិថៃ) ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
ក្នុងពេលបង្ក្រាបនោះដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន ១កញ្ចប់ ទម្ងន់ ៧៣.៧១ក្រាម ថ្នាំញៀនប្រភេទយ៉ាម៉ា ចំនួន ៦០៧ គ្រាប់កន្លះ ទូរស័ព្ទ ចំនួន ០២ គ្រឿង ម៉ូតូម៉ាហុងដា C125 ពណ៌ខ្មៅ ស្លាកលេខប៉ៃលិន 1D-7648 ចំនួន ០១ គ្រឿង,រថយន្តម៉ាក TUNDRA ពណ៌ស ស្លាកលេខ ភ្នំពេញ 2AZ-2432 ចំនួន ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងកំពុងអនុវត្ដបន្ដនីតិវិធី និងត្រៀមបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ក្នុងការចាត់វិធានការតាមផ្លូវច្បាប់៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


