សន្តិសុខសង្គម
ឃាតកម្មសម្លាប់ជនរងគ្រោះជាងមួយខែ សមត្ថកិច្ចស្រុកត្រាំកក់នៅមិនទាន់វែកមុខឃាតកឃើញ
អាណាព្យាបាលជនរងគ្រោះក្នុងករណីឃាតកម្មបណ្តាលឲ្យជនរងគ្រោះស្លាប់ បានធ្វើការសំណូមពរទៅសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ពិសេសសមត្ថកិច្ចមូលដ្ឋានស្រុកត្រាំកក់ផ្ទាល់ ជួយពន្លឿនវែកមុខឃាតកយកមកផ្តន្ទាទោសតាមច្បាប់ផង ខណៈករណីនេះអូសបន្លាយពេលជាង១ខែទៅហេីយ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក សុខ សំអឿន អាយុ ៦២ ឆ្នាំ ត្រូវជាជីតាសពជនរងគ្រោះ រស់នៅភូមិស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ បញ្ជាក់ថា ចៅប្រុសរបស់គាត់ឈ្មោះ គង់ ចំរើន អាយុ២០ឆ្នាំរស់នៅក្នុងបន្ទុក ត្រូវបានឃាតករសម្លាប់នៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៣ ខាងត្បូងស្ពានស្លាគូ ចន្លោះគីឡូម៉ែត្រលេខ៦៧ ក្នុងឃុំឧត្តមសូរិយា ស្រុកត្រាំកក់។

ជីតាសពជនរងគ្រោះបន្តថា នៅយប់ថ្ងៃកេីតហេតុ វេលាម៉ោង ២ រំលងអធ្រាត្រ មានឈ្មោះ គី ជា រស់នៅភូមិជាមួយគ្នាបានដឹកសពចៅគាត់មក និងបានប្រាប់ថា មានគេគប់និងដុំថ្ម ត្រូវបណ្តាលឲ្យស្លាប់។
ក្រោយកើតហេតុ ប៉ូលីប៉ុស្តិ៍រដ្ឋបាលឃុំបានចុះធ្វើកំណត់ហេតុ ហើយគាត់ក៏បានដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍ដើម្បីស្រាវជ្រាវចាប់ជនដៃដល់ផងដែរ។ អាណាព្យាបាលជនរងគ្រោះនិយាយបន្ថែមទាំងអស់សង្ឃឹមថា មកដល់ថ្ងៃទី ២៦ កុម្ភៈនេះ សំណុំរឿងឃាតកម្មនេះស្ងាត់ឈឹង ហាក់គ្មានពន្លឺ សមត្ថកិច្ចមូលដ្ឋានដូចអត់ធ្វើការ ព្រោះអូសបន្លាយពេលជាង១ខែទៅហើយ។
ជុំវិញករណីឃាតកម្មខាងលើ លោក ស៊ី ណា មេប៉ុស្តិ៍រដ្ឋបាលនគរបាលឧត្តមសូរិយានៅព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៣ មិនបានបកស្រាយនោះទេ ដោយនិយាយថា គាត់កំពុងប្រជុំ។
ចំណែកលោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានឲ្យដឹងនៅព្រឹកនេះដែរថា ករណីឃាតកម្មខាងលេីនេះ ហាក់បីដូចបាត់ឈឹងមិនទាន់កំណត់មុខសញ្ញាបាននៅឡើយបើទោះ មានការសង្ស័ងទៅលើជនសង្ស័យ៣នាក់ពិសេសអ្នកដែលដឹកសពជនរងគ្រោះយកមកដល់ផ្ទះក៏ដោយ តែពួកវាគ្រាន់តែជាជនសង្ស័យហើយពួកវាមិនបានសារភាពសោះ ដូច្នេះនីតិវិធីគឺលោកកំពុងស្រាវជ្រាវបន្ត៕
អត្ថបទ៖ វីរៈ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


