Connect with us

សន្តិសុខសង្គម

ព្រះរាជអាជ្ញាខេត្តតាកែវ កោះហៅលោក សុវណ្ណ រិទ្ធី ចូលបំភ្លឺករណីផ្សព្វផ្សាយព័ត៌មានមិនពិត

បានផុស

នៅ

លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ បានកោះហៅ លោក សុវណ្ណ រិទ្ធី និងតំណាងអង្គភាពសារព័ត៌មាន TVFB មកបំភ្លឺជុំវិញករណីដែលបានបង្ហោះចែកចាយនូវព័័ត៌មានមិនពិតដែលធ្វើឲ្យមហាជនមានការយល់ច្រឡំជាខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការឱ្យដឹងពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ការកោះហៅតំណាងអង្គភាពសារព័ត៌មាន TVFB Online ជាពិសេសលោក សុវណ្ណ រិទ្ធី ផ្ទាល់មកពេលនេះ គឺដើម្បីចង់ឱ្យបំភ្លឺជុំវិញករណីមានគណនីឈ្មោះ Sovann Rithy-សុវណ្ណ រិទ្ធី និងប្រើប្រាស់រូបភាពលោកចុះផ្សាយលើបណ្ដាញសង្គមដែលមានខ្លឹមសារថា «សូមបងប្អូនចែករំលែកព័ត៌មាននេះផង «ម្ដុំផ្សារសម្រោងយោង ខេត្តតាកែវ» 14/03/2023» ដោយមានភ្ជាប់ជាមួយរូបភាពពូថៅជាប់កញ្ចក់រថយន្ដ ដែលព័ត៌មាននេះជាព័ត៌មានចាស់កើតឡើងជាយូរមកហើយ ហើយក៏មិនមែនកើលឡើងនៅក្នុងទឹកដីខេត្តតាកែវដែរ។

ឆ្លើយតបទៅនឹងករណីនេះ តំណាងអង្គភាពសារព័ត៌មាន TVFB Online ជាពិសេសលោក សុវណ្ណ រិទ្ធី បានធ្វើការបកស្រាយថា ចំពោះករណីគណនី Facebook មានឈ្មោះ និងរូបភាព រូបលោកនោះ មិនមែនជារបស់លោកទេ គឺមានជនឆ្លៀតឱកាសមួយចំនួនបានយកទៅបង្កើតដាក់រូបថតរបស់លោក ដើម្បីប្រើប្រាស់ក្នុងគោលបំណងទុច្ចរិត ដែលបណ្ដាលឱ្យប៉ះពាល់ដល់កិត្តិយស កេរ្ដិ៍ឈ្មោះ អង្គភាព ក៏ដូចជារូបលោកផ្ទាល់ដែរ រូបលោកសូមបដិសេធ និងសូមប្រកាសជូនដំណឹងដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាប្រិយមិត្តអ្នកលេងបណ្តាញសង្គមឱ្យបានជ្រាបថា គណនី ឈ្មោះ Sovann Rithy – សុវណ្ណ រិទ្ធី (Sovann Rithy News) គឺមិនមែនជារបស់លោកទេ។

បន្ទាប់ពីធ្វើការបកស្រាយ តំណាងអង្គភាពសារព័ត៌មាន TVFB Online ក៏ដូចជាលោក សុវណ្ណ រិទ្ធី ក៏បានធ្វើការសុំទោសជាសាធារណៈចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសឯកឧត្តមអភិបាលខេត្តតាកែវ ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តតាកែវទាំងមូល ចំពោះជនខិលខូចមិនស្គាល់អត្តសញ្ញាណ បានយករូបភាព និងឈ្មោះរបស់លោកបង្កើត ហើយផ្សព្វផ្សាយព័ត៌មានមិនពិតបែបនេះ។

លោក សុវណ្ណ រិទ្ធី និងតំណាងឱ្យអង្គភាពសារព័ត៌មាន TVFB Online ក៏បានសំណូមពរដល់សមត្ថកិច្ចជំនាញជួយស្វែងរកបុគ្គលដែលប្រើប្រាស់គណនីខាងលើយកមកផ្តន្ទាទោស តាមផ្លូវច្បាប់។

គួររំលឹកថា កាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣កន្លងទៅ គណនីហ្វេសប៊ុកឈ្មោះ Sovann Rithy – សុវណ្ណ រិទ្ធី បានបង្ហោះចែកនូវព័ត៌មានមួយដែលមានខ្លឹមសារថា សូមបងប្អូនចែករំលែកព័ត៌មាននេះផង «ម្ដុំផ្សារសម្រោងយោង ខេត្តតាកែវ» 14/03/2023 ដោយមានភ្ជាប់ជាមួយរូបភាពពូថៅជាប់កញ្ចក់រថយន្ដ ដែកករណីនេះធ្វើឲ្យមហាជនមានការភ័ន​ឡំជាខ្លាំង និងមានការចែករំលែកបន្តបន្ទាប់ជាច្រើនផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ២០ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

Sokha Hotels

ព័ត៌មានពេញនិយម