សន្តិសុខសង្គម
បំបែកសំណុំរឿងឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្មសម្លាប់មនុស្សនៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបំបែកសំណុំឃាត់កម្មសម្លាប់ជនរងគ្រោះម្នាក់ នៅស្រុកបរសេដ្ឋ កាលពី១០ថ្ងៃមុនដោយឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ជាអ្នកសមគំនិត និងលាក់បាំងបទល្មើស។
មន្ត្រីនគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នេះថា ករណីឃាតកម្មមួយដែលបានកើតឡើង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ កន្លងមកនេះ នៅចំណុចភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចជំនាញបំបែកដោយឃាត់ជនសង្ស័យ០២នាក់។
ក្នុងប្រតិបត្តិការនេះកម្លាំងនគរបាលខេត្ត អធិការដ្ឋានស្រុកបរសេដ្ឋ សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌស បានបើកការស៊ើបអង្កេត និងស្រាវជ្រាវយកយកចិត្តទុកដាក់អស់រយៈពេលជាច្រើនថ្ងៃទើបឈានដល់កំណត់បានមុខសញ្ញារហូតឃាត់ខ្លូនតែម្តង។
សូមរំឭកថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ កន្លងមកនេះ ជនល្មើសមិនស្គាល់មុខបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះ ភឿង សៅរឿ ភេទប្រុស អាយុ ៣២ឆ្នាំ នៅចំណុចភូមិចាស ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រួចរត់គេចខ្លួនបាត់ស្រមោល។
ក្រោមការចង្អុលបង្ហាញផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបញ្ជាដឹកនាំដោយឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកការស្រាវជ្រាវជាបន្ទាន់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានដឹកនាំសហការជាមួយនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងអធិការដ្ឋានគរបាលស្រុកបសេដ្ឋ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការកំណត់មុខសញ្ញា សមគំនិត និងអ្នកលាក់កំបាំងបទល្មើសបាន ចំនួន០២នាក់។
ចំពោះជនសង្ស័យសមគំនិត និងលាក់កំបាំងបទល្មើស ចំនួន០២នាក់ រួមមាន៖ ទី១- ឈ្មោះ យ៉ា សុជាតិ ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅភូមិចាស់ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងទី២- ឈ្មោះ អៀម សំណាង ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិចាស់ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ អ្នកទាំងពីរនាក់បានលាក់កំបាំងបទល្មើស។
បច្ចុប្បន្នកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌកំពុងបន្តស្វែងរកបក្ខពួកម្នាក់ទៀត ដែលជាជនដៃដល់ឈ្មោះ ផានិន ហៅអាត្នោត ភេទប្រុស យកមកផ្ដន្ទាទោសតាមច្បាប់៕
ដោយ ៖ ភួង រដ្ឋា

-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សម្តេចតេជោ ៖ ខ្ញុំនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្រមខណ្ឌគម្រោង សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត រសៀលនេះ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Jisoo តេស្តវិជ្ជមានកូវីដ ក្រោយវិលពីការប្រគំតន្ត្រីនៅថៃវិញ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ប្រកួតឆ្នាំដំបូង បវរកញ្ញាកម្ពុជា ឈ្នះមកុដ Miss Culture Global នៅឥណ្ឌូនេស៊ី
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ក្រោយលែងលះជាមួយ Angelababy តារាប្រុស Huang Xiaoming មានមិត្តស្រីថ្មីការពារលើសមុន
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ម្ចាស់មេដាយមាសស៊ីហ្គេម កូនកាត់ខ្មែរអាមេរិក លេចមុខថតសំអាងការ
-
សន្តិសុខសង្គម១ សប្តាហ៍ មុន
តខ្សែភ្លើងខុសបច្ចេកទេស ឆ្លងចរន្ដឆេះផ្ទះមួយខ្នង និងរថយន្ដមួយគ្រឿងទាំងស្រុង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
លោក ថាក់ស៊ីន បញ្ជាក់ច្បាស់ៗពីពេលវេលាវិលត្រឡប់ចូលស្រុកវិញ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
Dilraba រងការរិះគន់ថា ស្លៀកពាក់មិនសមក្នុងព្រឹត្តិការណ៍