សន្តិសុខសង្គម
នគរបាលជួយសង្គ្រោះជនជាតិចិនពីរនាក់ឲ្យរួចផុតពីជិវត ខណៈព្យាយាមបើករថយន្ដឆ្លងកាត់ទឹកកំពុងហូរលើផ្លូវជាតិលេខ៤
កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានអន្តរាគមន៍ជួយសង្គ្រោះរថយន្ត និងបុរសជនជាតិចិន២នាក់ដែលព្យាយាមបើករថយន្ដឆ្លងកាត់ទឹកកំពុងហូរចំណុចស្ពានអូរគគី ផ្លូវជាតិលេខ៤ រួចពីគ្រោះថ្នាក់។
ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ ទឹកនៅតែបន្តធ្លាក់ពីលើភ្នំដោយសារទឹកភ្លៀង បាននឹងកំពុងហូរកាត់លើផ្លូវជាតិលេខ៤ ចំណុចស្ពានអូរគគី គីឡូម៉ែត្រ១០៧-១០៨។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកក្កដា ម្សិលមិញនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្ដីជូនដំណឺងដល់សាធារណៈជនទាំងអស់ដែលមានបំណងប្រើប្រាស់ផ្លូវជាតិលេខ៤ ឲ្យរកផ្លូវវៀងបណ្ដោះអាសន្នសិន ( អាចប្រើប្រាស់ផ្លូវល្បឿនលឿន) ដោយសារជំនន់ទឹកភ្លៀងបានលិចផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១០៧-១០៨ ( កម្ពស់30cm ) ហើយភ្លៀងនៅតែបន្តធ្លាក់៕
អត្ថបទ៖ សុខុម










-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


