Connect with us

សន្តិសុខសង្គម

ស្ពាន២កន្លែងក្នុងស្រុកសំឡូត ត្រូវបានកាត់ផ្តាច់ ដោយសារជំនន់ទឹកភ្លៀង

បានផុស

នៅ

ប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ពានចំនួន២កន្លែងក្នុងស្រុកសំឡូត ត្រូវបានកាត់ផ្តាច់ដោយសារទឹកជំនន់ រួមជាមួយ និងផលដំណាំរបស់ប្រជាពលរដ្ឋមួយចំនួនផងដែរ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាធ្វើឱ្យប្រភពទឹកនៅក្បាលស្ទឹងចាប់ផ្តើម​ហក់ឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពមួយចំនួនបានបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ខ្លាំងនៅក្នុងស្រុកសំឡូតទាំងមូលបានធ្វើឱ្យទឹកអូរ ព្រែក ស្ទឹងចាប់ផ្តើមស្ទុះឡើងយ៉ាងលឿន និងធ្វើឱ្យលិចផ្លូវជាច្រើនកន្លែង ហើយកន្លាំងទឹកហូរបានច្រោះដី បាក់ស្ពានចំនួន២កន្លែង គឺស្ពានទី១ នៅចំនុច វាលប្រលាន និងទី២ នៅចំណុច ចំណោទ ចន្ទី ស្ថិតក្នុងភូមិបឹងរុន ឃុំសំឡូត ដោយឡែកក្នុងតំបន់រមណីយដ្ឋាន កំពង់ទូក ស្ថិតក្នុង ភូមិកំពង់ទូក ឃុំមានជ័យ ក្នុងស្រុកសំឡូត ក៏បានលិចយ៉ាងធ្ងន់ធ្ងរដែរ។

ប្រភពដដែលបានបន្តថា ចំណែកចម្ការទុរេន និងផលដំណាំនានា ក៏ទទួលរងនូវការលិចលង់ដោយសារទឹកជំនន់នេះដែរ ប៉ុន្តែមិនមានបញ្ហាដល់ជីវិតមនុស្សឡើយ។

ដោយអាជ្ញាធរនៅទីនោះសុំឱ្យប្រជាជនមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងបានបញ្ជាទៅកម្លាំងសមត្ថកិច្ចដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋនៅពលេលដែលមានហេតុការណ៍ណាមួយកើតឡើង៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម