សន្តិសុខសង្គម
ក្រសួងឧស្សាហកម្មផ្អាកសកម្មភាពរោងចក្រធ្វើឱ្យធ្លាយទឹកកខ្វក់ចូលស្ទឹងសង្កែ
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានសម្រេចឱ្យរោងចក្រហ្វីនិក (PHOENIX INDUSTRIAL CO.LTD) ផ្អាកដំណើរការផលិតកម្មរយៈពេល ២ សប្ដាហ៍ចាប់ពីថ្ងៃទី ៤ រហូតដល់ថ្ងៃទី ១៨ ខែសីហា ដើម្បីកែសម្រួលកំហុសឆ្គង បន្ទាប់ពីរោងចក្រមួយនេះ បានធ្វើឱ្យលេចធ្លាយទឹកកខ្វក់ចូលស្ទឹងសង្កែ។

នេះជាលើកទី ៣ ហើយ ដែលក្រុមហ៊ុនហ្វីនិក បានធ្វើឱ្យលេចធ្លាយសំណល់រាវបណ្ដាលឱ្យទឹកស្ទឹងសង្កែប្រែពណ៌ខ្មៅ និងមានសារធាតុពុលធ្វើឱ្យងាប់ត្រីមួយចំនួន បង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។
កាលពីព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារតែគេបានប្រទះឃើញរោងចក្រចិនមួយកន្លែង ដែលស្ថិតនៅក្រោមទំនប់សេកសក ក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានបើកបង្ហូរទឹកខ្មៅចូលមកក្នុងទឹកស្ទឹងសង្កែ ដែលក្នុងទឹកនោះគេសង្ស័យថា មានសារធាតុពិល ដោយសារតែមានត្រីងាប់ជាច្រើនដោយសារទឹកខ្មៅនេះ៕






-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់