សន្តិសុខសង្គម
នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ ៖ ទណ្ឌិតដែលត្រូវរំដោះនៅខេត្តសៀមរាប ត្រូវចាប់ខ្លួនបានមកវិញហើយ ក្រោមការប្រឹងប្រែងពីកងកម្លាំងពាក់ព័ន្ធ
មន្ត្រីជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ទណ្ឌិតមេក្លោងគ្រឿងញៀន ដែលត្រូវបានក្រុមជនសង្ស័យរំដោះខ្លួន នៅខេត្តសៀមរាបនោះ ត្រូវចាប់ខ្លួនបានមកវិញហើយ ដោយមានការប្រឹងប្រែងពីកងកម្លាំង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។

លោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី ២៣ ខែសីហានេះ បានឲ្យដឹងថា មកដល់ថ្ងៃនេះ កិច្ចសហប្រតិបត្តិការស្រាវជ្រាវបង្រ្កាបបទល្មើស ពាក់ព័ន្ធនឹងករណីក្រុមប្រដាប់អាវុធមួយ ដែលហៅថាធ្វើសកម្មភាពរំដោះ ឬប្លន់ទណ្ឌិតនៅខេត្តសៀមរាបនោះ ត្រូវចាប់ខ្លួនបានមកវិញហើយ។

នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់ថា «ថ្ងៃនេះជម្រាបជូនថា មកដល់ពេលនេះ ទណ្ឌិតឈ្មោះ ជិន ស៊ិនហាន នេះ គឺយើងចាប់បានហើយ និយាយឲ្យខ្លីទៅក្រោមដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ ម៉ឺងម៉ាត់ របស់សម្ដេចក្រឡាហោម ស ខេង ក៏ដូចជានាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សារឿន ឯកឧត្ដមបណ្ឌិតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម ស សុខា គឺថា យើងប្រឹងប្រែងស្រាវជ្រាវរួមគ្នា»។
នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់ទៀតថា នេះមិនមែនជាជោគជ័យរបស់ស្ថាប័ន ឬអង្គភាពណាមួយនោះទេ ព្រោះករណីនេះមានការប្រឹងប្រែងរួមគ្នា គ្រប់រាល់កងកម្លាំងទាំងអស់ដែលស្ថិតនៅក្រោមការដឹកនាំ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ។
កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ កម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានតាមប្រម៉ាញ់ និងឃាត់ខ្លួនមេក្លោងគ្រឿងញៀន ដែលត្រូវជាប់ទោស ៥២ឆ្នាំ ពីបទជួញដូគ្រឿងញៀនចំនួន ២លើកនោះ បានមកវិញហើយ។
ឧក្រិដ្ឋជនរូបនេះ ត្រូវបានក្រុមជនសង្ស័យបិទមុខ ៦នាក់ ជួយរំដោះឲ្យគេចខ្លួន នៅមន្ទីពេទ្យធ្មេញមួយកន្លែង ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣កន្លងទៅនេះ។ មកដល់ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ សមត្ថកិច្ច បានចាប់ខ្លួនឧក្រិដ្ឋជនពាក់ព័ន្ធចំនួន ១១នាក់ រួមទាំងអ្នកទោសដែលត្រូវរំដោះនោះ ក៏ត្រូវបានចាប់ខ្លួនត្រឡប់មកវិញដែរ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


