សន្តិសុខសង្គម
ស្លាប់ ១ របួស ៧ នាក់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តដឹកអ្នកដំណើរនៅភូមិឃ្លាំងមឿង
យ៉ាងហោចណាស់មនុស្សម្នាក់ បានស្លាប់បាត់បង់ជីវិត និង០៧ នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍ក្រឡាប់រថយន្តToyota ដឹកអ្នកដំណើរ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៤៖៣០ រសៀលថ្ងៃទី ០១ ខែកញ្ញា ស្ថិតនៅផ្លូវជាតិលេខ ០៥ ចំនុចផ្លូវកោង ស្ថិតក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ពេលមេឃកំពុងរលឹមរថយន្ដម៉ាក Toyotaពណ៌ស បានដឹកអ្នកដំណើរដោយ បើកបររថយន្តពីទិសខាងលិចទៅខាង កើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុផ្លូវកោង ក៏បានរអិលរយន្តក្រឡាប់ជ្រុលទៅបុកខឿន និង បោកផ្ទុបបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យមនុស្សប្រុសស្រីចំនួន០៨នាក់នោះរបួសធ្ងន់ និងស្រាលរណូករណែលពេញផ្លូវតែម្ដង។
លោក មោក ភារម្យ អធិការស្រុកក្រគរបានឲ្យដឹងថា ក្រោយពេលកើតហេតុភ្លាមៗលោកបានដឹកនាំកម្លាំងនគរបាលចរាចរណ៍ស្រុកមកដល់កន្លែងកើតហេតុហើយវត្តមានលោកអភិបាលខេត្តពោធិ៍សាត់ក៍បានចុះជួយ និងអន្តរាគមន៍ផ្ទាល់ដល់ជនរងគ្រោះ ដឹកតាមរថយន្តសង្រ្គោះទៅកាន់មន្ទីពេទ្យដោយអ្នករបួសធ្ងន់ទៅមន្ទីពេទ្យខេត្ត និងអ្នករបួសស្រាលបញ្ជូនទៅមណ្ឌលសុខភាពស្រុកក្រគរ ហើយជនរងគ្រោះទាំង ០៨ នាក់ផ្នែកជំនាញកំចុះស្រង់អត្តសញ្ញាណរបស់ពួកគាត់ ដោយឡែកអ្នកបើកបរបានរត់គេចខ្លួន ខាងជំនាញយើងកំពុងធ្វើកិច្ចការនេះ៕




អត្ថបទ៖ លាន គ្រន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


