សន្តិសុខសង្គម
ករណីខ្មែរបំផ្លាញរទេះលក់ដូររបស់ជប៉ុននៅសៀមរាប បញ្ចប់ដោយសំណង ២ពាន់ដុល្លារ
ស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី១៩ខែមករានេះថា ករណីជនជាតិខ្មែរវាយបំផ្លាញរទេះលក់ដូររបស់បុរសជនជាតិជប៉ុន បានបញ្ចប់ទៅដោយភាគីទាំងសងខាងយល់ព្រមសម្របសម្រួលគ្នាបញ្ចប់រឿង ក្នុងនោះជនបង្ករបានផ្ដល់សំណងទៅឲ្យជនរងគ្រោះជនជាតិជប៉ុនជាទឹកប្រាក់ចំនួន២ពាន់ដុល្លារ។

គួរជម្រាបថា កាលពីថ្ងៃទី១៨ ខែមករា ទំព័រហ្វេសប៊ុកឈ្មោះ FANTOZ បានផ្សព្វផ្សាយវីដេអូរយៈពេលប្រមាណមួយនាទីបង្ហាញពីសកម្មភាព បុរសម្នាក់ជាជនជាតិជប៉ុនដែលប្រកបរបរលក់ដូរតាមរទេះ ដើម្បីយកប្រាក់ជួយឧបត្ថម្ភកុមារ កំពុងតែអង្គុយយំ ដោយសាររទេះលក់ដូររបស់ខ្លួនត្រូវបានគេបំផ្លាញ។ ទំព័រហ្វេសប៊ុកឈ្មោះ FANTOZ បានផុ្សព្វផ្សាយវីដេអូនេះភ្ជាប់ជាម្ួយខ្លឹមសារថា “ចិត្តអ្នកសាងពីអ្វី? បងប្រុសនៅជប៉ុនគាត់ខំលក់នំជួយសាលារៀន ក្មេងៗជាច្រើន អីឡូវបែបជួបទង្វើបែបនឹង មានអារម្មណ៍ថាខ្មាស់គាត់ជាខ្លាំង”។

បើតាមសំណេររបស់ស្នងការដ្ឋានខេត្តសៀមរាបលើទំព័រហ្វេសប៊ុកផ្លូវការ ចំពោះករណីនេះលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានបញ្ជាទៅអធិការនគរបាលក្រុងសៀមរាបដាក់កម្លាំងចុះទៅអន្តរាគមន៍ទាន់ពេលវេលាកាលពីអំឡុងពេលដែលកំពុងកើតហេតុភ្លាមៗមកម្ល៉េះ (ពោលគឺមុនពេលគណនីហ្វេសប៊ុកឈ្មោះ FANTOZ បានផ្សព្វផ្សាយទៅទៀត)។
កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បាននាំគូភាគីទាំងសងខាងមកធ្វើការបំភ្លឺ និងដោះស្រាយតាមការស្ម័គ្រចិត្តព្រមព្រៀងបញ្ចប់ជម្លោះ ប្រកបដោយការយោគយល់អធ្យាស្រ័យសងសំណងការខូចខាតរួចរាល់ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប។
គួរបន្ថែមថា បុរសជនជាតិជប៉ុនរងគ្រោះនេះ ត្រូវបានគេស្គាល់ថា ជាអាជីវករដែលលក់ដូរអាហារនៅខេត្តសៀមរាប ដើម្បីយកប្រាក់ទៅធ្វើសកម្មភាពសប្បុរសធម៌ជាមួយកុមារក្រីក្រនៅតាមតំបន់ជនបទ៕
អត្ថបទដោយ៖ ជុន កុសល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


