សន្តិសុខសង្គម
UPDATE: បុរសបាញ់នារីនៅខណ្ឌសែនសុខ ជាមេធាវី និងធ្លាប់ប្រុងទៅលោតទឹកនៅស្ពានកោះនរា
លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បុរសដែលបានបាញ់សម្លាប់នារីម្នាក់ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ គឺប្រកបវិជ្ជាជីវៈមេធាវី។

តាមលោក ជួន ណារិន្ទ បុរសដែលបាញ់នារីរងគ្រោះមានឈ្មោះថាទូច វឌ្ឍនៈ ចំណែកឯនារីរងគ្រោះឈ្មោះ អែម សុវីដេត មានវ័យ២៦ឆ្នាំ ជាអ្នកលក់អនឡាញ។ បុគ្គលឈ្មោះ ទូច វឌ្ឍនៈ បានប្រើប្រាស់កាំភ្លើងខ្លីម៉ាក CZp07។ ក្រោយកើតហេតុសមត្ថកិច្ចបានរកឃើញសំបកគ្រាប់ចំនួន៥។
បើតាមប្រភពពីកន្លែងកើតហេតុ នៅមុនពេលកើតមានករណីនេះ ពោលគឺកាលប៉ុន្មានខែមុនបុរសជាមេធាវីរូបនេះ ធ្លាប់ប៉ុនប៉ងទៅលោតទឹកស្លាប់ខ្លួននៅស្ពានកោះនរាបង្កជាការភ្ញាក់ផ្អើលម្ដងរួចមកហើយ។
តាមលោក ជួន ណារិន្ទ ករណីនេះ គឺកើតឡើង នៅវេលាម៉ោង៨ ៖ ៤០នាទីយប់ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវ១៩៦៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ៕



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


