ព័ត៌មានអន្ដរជាតិ
មានករណីសង្ស័យ «សងសឹងនៅអាមេរិក» ដោយខ្មាន់កាំភ្លើងបាញ់សម្លាប់និងរបួសនៅរដ្ឋតិចសាស់
អាជ្ញាធរនៅរដ្ឋតិចសាស់ បានឱ្យដឹងថា មានខ្មាន់កាំភ្លើងម្នាក់បានសម្លាប់មនុស្សពីរនាក់ និងបណ្តាលឲ្យរងរបួសជាង១០នាក់នៅរដ្ឋតិចសាស់ ដោយសង្ស័យថា ជាការសងសឹងលើការវាយប្រហាររបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ សម្លាប់មេដឹកនាំកំពូលលោក អាលី ខាមេនី (Ali Khamenei) បណ្តាលឱ្យមានអ្នកស្លាប់ ជាពិសេសមានជនស៊ីវិលយ៉ាងច្រើនរងរបួស។ នេះបើយោងតាមប្រភពពីអាជ្ញាធរដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិក។

យោងតាម RT ចុះផ្សាយថ្ងៃទី០២ខែមិនា ឆ្នាំ២០២៦ ការវាយប្រហារនេះកើតឡើងក្នុងសង្កាត់មួយក្នងពេលរាត្រីដ៏មមាញឹកក្នុងទីក្រុងអូស្ទីន (Austin) ជិតសាកលវិទ្យាល័យតិចសាស់ មុនម៉ោង២ ព្រឹកថ្ងៃអាទិត្យ។ យោងតាម លោកស្រី Lisa Davis ប្រធានប៉ូលិសក្នុងក្រុង Austin។
ជនសង្ស័យមានឈ្មោះ Ndiaga Diagne អាយុ ៥៣ឆ្នាំ បានបើកការបាញ់ប្រហារ នៅខាងក្រៅសួនច្បារស្រាបៀរ Buford’s Backyard Beer Garden ដោយសម្លាប់មនុស្សពីរនាក់ និងរបួសយ៉ាងហោចណាស់ ១៤នាក់ផ្សេងទៀត។
គួរឱ្យដឹងថា ពលរដ្ឋអាមេរិកដែលមានសញ្ជាតិដើមសេណេហ្គាល់(Senegal) បើកឡានឆ្លងកាត់ទីកន្លែងនោះច្រើនដង មុនពេលឈប់ និងបាញ់កាំភ្លើងខ្លីពីរថយន្ត SUV របស់ខ្លួនទៅលើមនុស្សប្រមូលផ្តុំគ្នានៅខាងក្រៅ នេះបើយោងតាមប្រធានប៉ូលីសរដ្ឋអូស្ទីន។
បន្ទាប់មក ខ្មាន់កាំភ្លើងចុះពីលើឡាន ដោយមានកាំភ្លើងវែងមួយដើម ហើយបន្តបាញ់ទៅលើអ្នកថ្មើរជើង មុនពេលមន្ត្រីប៉ូលីសបាញ់បុរសនោះវិញ។
ប្រភពពីមន្ត្រីអនុវត្តច្បាប់បានស៊ើបអង្កេតប្រាប់កាសែត New York Post ថា៖ « អំពើហិង្សានេះអាចជាទង្វើសងសឹកចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់»។
ចំណែកលោក Alex Doran ភ្នាក់ងារស្តីទីទទួលបន្ទុកការិយាល័យ FBI ក្នុងទីក្រុង San Antonio និយាយថា ការបាញ់ប្រហារនេះកំពុងត្រូវបានស៊ើបអង្កេតថាជាទង្វើភេរវកម្មដែលអាចកើតមាន។
លោក Doran បានបន្ថែមថា៖ « វាឆាប់ពេកក្នុងការធ្វើការសម្រេចចិត្តលើរឿងនេះ»។
ការស្ទង់មតិរបស់ Reuters/Ipsos ចេញផ្សាយកាលពីថ្ងៃអាទិត្យបានរកឃើញថា មានតែជនជាតិអាមេរិកម្នាក់ក្នុងចំណោម៤នាក់ប៉ុណ្ណោះដែលគាំទ្រការវាយប្រហារនេះ ដោយមានពាក់កណ្តាលនៃអ្នកឆ្លើយតបបាននិយាយថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចង់ប្រើប្រាស់កម្លាំងយោធាខ្លាំងពេក៕
ប្រែសម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


