សន្តិសុខសង្គម
បង្ក្រាបប្រហិតខូចគុណភាពនាំចូលពីប្រទេសថៃជិត៨០០គីឡូក្រាម
សមត្ថកិច្ចចម្រុះក្នុងនោះមាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តបបន្ទាយមានជ័យ ក្រុមអន្តរាគមន៍ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ មន្ត្រីជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) សាខាខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការចុះបង្ក្រាបផលិតផលប្រហិតចម្រុះខូចគុណភាព ដែលនាំចូលពីប្រទេសថៃទម្ងន់សរុប ៧៨៣គីឡូក្រាម នៅម៉ោង៦ល្ងាច ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចមុខវត្តរលំជ្រៃ ស្ថិតក្នុងភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក រស់ អៀម ស្នងការរងស្តីទី និងជានាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រាប់ឲ្យដឹងថា ការចុះបង្ក្រាបទំនិញប្រភេទប្រហិតចម្រុះនេះ ទទួលតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងផ្សេងៗក្នុងនោះមានការសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការបង្ក្រាបបានផលិតផលប្រហិតចម្រុះចំនួនទម្ងន់សរុប ៧៨៣ គីឡូក្រាម ដឹកតាមរថយន្តម៉ាកតូយ៉ូតា កាមរីToyota Camry ចង្កូតស្តាំ ពណ៌ស្លាបក្អែក ពាក់ស្លាកលេខ ក្រុងប៉ៃលិន 2A-0213 អ្នកបើករថយន្តមានឈ្មោះ ម៉ៅ ម៉េត ភេទប្រុស អាយុ៥៣ឆ្នាំ ពីប្រទេសថៃ មកកម្ពុជា ក្នុងរថយន្តមានផលិតផលប្រហិតចម្រុះប្រភេទ រុំថង់បិទស្គុតចំនួន៦២៦គក្រ សាច់មាន់ និងចុងស្លាបមាន់ ចំនួន១២៨គក្រ សាច់ជ្រូកចង្កាក់ ចំនួន ២៩គក្រ នាំចូលដោយគ្មានលិខិតការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

លោកវរសេនីយ៍ឯក រស់ អៀម បានប្រាប់បញ្ជាក់ឲ្យដឹងបន្តទៀតថា វត្ថុតាងល្មើសច្បាប់នាំចូលដោយគ្មានការអនុញាតច្បាប់នៃជំនាញ កបប ក៏ដូចជាជំនាញកសិកម្ម និងទីការវេចខ្ចប់ ដឹកជញ្ជូនមិនស្របតាមបទដ្ឋានបច្ចេកទេស មិនរក្សាក្នុងកន្លែងឬបន្ទុកដែលមានសីតុណ្ហភាពក្រោម៧អង្សារសេ ផលិតផលទាំងអស់នេះខូចគុណភាព ហើយបង្កប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទិញយកទៅហូប។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា សមត្ថកិច្ចបង្ក្រាប និងយកទៅដុតបំផ្លាញចោលដោយគ្មានការយោគយល់ឡើយ រីឯមធ្យោបាយដឹកជញ្ជូន និងជនសង្ស័យម្ចាស់អ្នកបើករថយន្តឃាត់ខ្លួនប្រគល់ជូនអយ្យការអមសាលាដំបូងខេត្តដើម្បីធ្វើទៅតាមនិតិវិធី ។ លុះនៅវេលាម៉ោង៣នាទីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ប្រហិតខូចគុណភាពទាំង ៧៨៣គីឡូក្រាមសមត្ថកិច្ចយកមកដុតកម្ទេចោល នៅបរិវេណដីឡូតិ៍១កន្លែង ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ៕
អត្ថបទ៖ វ៉ាន់ ណា



-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


