សន្តិសុខសង្គម
ចិញ្ចើមផ្លូវជាប់របងវិទ្យាល័យព្រះយុគន្ធរ ក្លាយជាកន្លែងលក់ដូរ និងចំណតរថយន្ដយ៉ាងអនាធិបតេយ្យ
ក្រុមអាជីវករមួយចំនួនបានយកចិញ្ចើមផ្លូវជាប់របងសាលាវិទ្យាល័យ ព្រះយុគន្ធរ លក់ដូរចាប់ផ្លូវពី១០៥ ដល់ផ្លូវ ២៨៨ និងរហូតទៅដល់កែង មហាវិថីព្រះមុន្នីវង្ស បានធ្វើការដាក់លក់ដូរម្ហូបអាហារ នំចំណី យ៉ាងអនាធិបតេយ្យ បង្កផលលំបាកដល់សិស្សានុសិស្សដើរថ្មើរជើងដែលងាយរងគ្រោះជាយថាហេតុ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរវិទ្យាល័យ ព្រះយុគន្ធរ ក៏បានលើកឡើងថា ពួកគាត់សង្កេតឃើញថា អាជីវករជាអ្នកលក់ដូរទាំងនោះ នៅពេលមានភ្ញៀវទិញអីវ៉ាន់ម្តងៗ គឺឈប់ពេញផ្លូវ ដោយធ្វើឲ្យមានការកកស្ទះចរាចរណ៍ចំណុចផ្លូវ ១០៥ (ស្តុបវិទ្យាល័យ ព្រះយុគន្ធរ) តែម្តង។ ប្រជាពលរដ្ឋបន្តលើកឡើងទៀតថា ចំពោះអាជីវករមួយចំនួនទៀត ក្រោយពីលក់ដូររួច មិនបានប្រមូលសំរាមទុកដាក់អោយត្រឹមត្រូវនោះឡើយ គឺមានអាជីវករមួយចំនួនតូចចាក់ចោលពាសវាល ពាសកាល ដែលធ្វើអោយបាត់បង់នូវសោភណ្ឌភាពបរិស្ថាន និងអនាម័យសារធារណៈ។
ពាក់ព័ន្ធបញ្ហានេះ លោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកង បានប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃទី២៨មិថុនានេះថា ទីតាំងលក់ដូរជុំវិញសាលានោះ មានលក់តាំងពីយូរឆ្នាំមកហើយ ដោយកាលពីមុនស្ថិតក្នុងមូលដ្ឋានខណ្ឌចំការមន មកម្ល៉េះ ហើយអាជ្ញាធរខណ្ឌបឹងកេងកង តែងតែយោគយល់ដល់អាជីវករ ដែលលក់ដូរចិញ្ចឹមក្រពះ។ ហើយអាជ្ញាធរតែងយកចិត្តទុកដាក់ ក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់ជុំវិញបរិវេណវិទ្យាល័យ ព្រះយុគន្ធរ ជាញឹកញាប់ និងពន្យល់ណែនាំដល់អាជីវករ ពាក់ព័ន្ធនឹងសណ្តាប់ធ្នាប់សារធារណៈ និងអនាម័យផងដែរ។

ជាមួយគ្នានេះ សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច សូមជួយចុះរៀបចំសណ្តាប់ធ្នាប់នៅជុំវិញបរិវេណសាលាផង ព្រោះថា នៅពេលសិស្សានុសិស្សដល់ម៉ោងចេញទៅផ្ទះ គឺមិនមានចិញ្ចើមផ្លូវសម្រាប់ដើរនោះទេ ភាគច្រើនដើរនៅលើផ្លូវ ដែលមានម៉ូតូ រថយន្តធ្វើដំណើរយ៉ាងមមាញឹក ឆ្លងកាត់ចំណុចផ្លូវនោះ ដែលងាយបង្កគ្រោះថ្នាក់ជាយថាហេតុ៕
អត្ថបទ៖ ហេង អុឹងម៉េង រូបភាព រដ្ឋា




-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


