សន្តិសុខសង្គម
បង្ក្រាបការជួញដូរគ្រឿងញៀនឆ្លងដែនឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ាម្នាក់ដកហូតគ្រឿងញៀនជិត១០គីឡូក្រាម
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមនោរម្យ សហការជាមួយកម្លាំងប្រជាការពារភូមិ និងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្វាយទាប ខេត្តស្វាយរៀង បានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិនីហ្សេរីយ៉ាម្នាក់ ដកហូតគ្រឿងញៀនបានជិត១០គីឡូក្រាម។

ប្រតិបត្តិការឃាត់ខ្លួនបានធ្វើឡើងកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២៣និង៣០នាទី នៅចំណុចភូមិអូតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ក្នុងរង្វង់ប្រតិបត្តិការកម្លាំសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ MADU DANIEL SOPURU ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិនីហ្សេរីយា កាន់លិខិតឆ្លងដែនលេខA06478250(ហួសសុពលភាព) មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។ និងបានដកហូតសារធាតុញៀនប្រភេទ ហេរ៉ូអ៊ីន ទម្ងន់សុទ្ធ ៦៩៥៤,៦៨ក្រាម (៦គីឡូ៩៥៤.៦៨ក្រាម)។ សារធាតុញៀន ប្រភេទ មេតំហ្វេតាមីន ទម្ងន់សុទ្ធ ២៨៦៨,០៩ក្រាម(២គីឡូ៨៦៨.០៩ក្រាម) សរុបសារធាតុញៀនទាំង២ប្រភេទទម្ងន់សុទ្ធ ៩៨២២,៧៧ក្រាម(៩គីឡូ៨២២.៧៧ក្រាម)។
ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


