សន្តិសុខសង្គម
ផ្លូវជាច្រើនខ្សែដែលតភ្ជាប់ពីស្ពានព្រែកប្រាត្រូវបានស្ថាបនាឲ្យរួចរាល់មុនពេលស្ពានសាងសង់រួច
ផ្លូវជាច្រើនខ្សែដែលតភ្ជាប់ពីស្ពានព្រែកប្រាឆ្ពោះទៅចាក់អង្រែក្រោមឆ្លងកាត់ទន្លេបាសាក់ បាននិងកំពុងស្ថាបនាចាក់ក្រាលបេតុងឆ្អឹងដែកយ៉ាងរឹងមុាំដើម្បីងាយស្រួលធ្វើដំណើរពេលស្ពានសាងសង់រួចរាល់។

លោកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវបានឲ្យដឹងនៅថ្ងៃទី១២ ខែកក្កដានេះថា ផ្លូវជាច្រើនខ្សែរក្នុងមូលដ្ឋានសង្កាត់វាលស្បូវបាននិងកំពុងសម្រុកស្ថាបនា ពិសេសផ្លូវភ្ជាប់ពីសង្កាត់ព្រែកប្រាតភ្ជាប់ពីស្ពាន ព្រែកប្រា និងចាក់អង្រែក្រោម។
លោកស្រី ចៅសង្កាត់បានបន្តថា ផ្លូវដែលកំពុងស្ថាបនានេះ គឺជាផ្លូវចាស់ទទឹង១៦ម៉ែត្រដោយចាក់ក្រាលបេតុងឆ្អឹងដែកតភ្ជាប់ពីផ្លូវជាតិលេខ១។ ក្នុងនោះក៏មានផ្លូវថ្មីទទឹង៣០ម៉ែត្របាន និងកំពុងសិក្សាគម្រោងដែលផ្លូវ១ខ្សែរនេះចេញពីស្ពានព្រែកប្រាឆ្លងកាត់សង្កាត់ព្រែកប្រា សង្កាត់ព្រែកឯង សង្កាត់វាលស្បូវឆ្ពោះទៅកោះនរាថ្មី កាត់តាមផ្លូវជាតិលេខ១។

លោកស្រី យន់ សុផល បានសំដែងនូវក្តីរំភើបរីករាយពេលបានទទួលផ្លូវថ្មីចាក់ក្រាលបេតុងឆ្អឹងសឹងគ្រប់ភូមិនិកស្មានមិនដល់។ ហើយក៏ជាសេចក្តីត្រូវការយ៉ាងចាំបាច់បំផុតពីបងប្អូនប្រជាពលរដ្ឋដែលពីមុនមកជាផ្លូវពោពេញដោយភក់ជ្រាំឥឡូវបានផ្លូវថ្មីមិនចាញ់កណ្តាលរាជធានីភ្នំពេញឡើយ។
គួរបញ្ជាក់ថា ស្ពានព្រែកប្រាឆ្លងកាត់ទន្លេបាសាក់ឆ្ពោះទៅសង្កាត់ចាក់អង្រែក្រោមនេះ គឺម្ខាងស្ថិតក្នុងខណ្ឌច្បារអំពៅ និងម្ខាងទៀតក្នុងទឹកដីខណ្ឌមានជ័យរាជធានីភ្នំពេញ៕
អត្ថបទ៖ នរា




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


