សន្តិសុខសង្គម
ផុតថ្ងៃជូនដំណឹងឲ្យរុះរើ អាជីវករលក់ដូរជុំវិញសួនកុមារពោធិ៍ចិនតុង នៅតែបន្តដាក់អីវ៉ាន់រំលោភចិញ្ចើមផ្លូវជាធម្មតា
ក្រុមអាជីវករលក់ដូរបន្លែត្រីសាច់មួយចំនួននៅជុំវិញសួនកុមារពោធិ៍ចិនតុង បានដាក់របស់របរលក់ដូរយ៉ាអាណាធិបតេយ្យនៅលើដងផ្លូវបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់ សោភ័ណភាព និងសុវត្ថិភាពសាធារណៈត្រូវបានរដ្ឋបាលខណ្ឌពោធិ៍សែនជ័យចេញសេចក្តីជូនដំណឹងឱ្យរុះរេីចេញ។ តែទោះបីមានការជូនដំណឹងយ៉ាងណាក្ដី ក្រុមអាជីវករនៅតែបន្តដាក់អីវ៉ាន់លក់ដូរជាធម្មតា។

តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា នៅពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តការជួសជុលកែលម្អសួនកុមារពោធិ៍ចិនតុងឡើងវិញ ដែលតម្រូវឲ្យអាជីវករលក់ដូរនៅជុំវិញសួនកុមារពោធិ៍ចិនតុងទាំងអស់ ត្រូវរុះរើចេញឱ្យអស់ពីទីតាំងខាងលើ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការជួសជុល។ សេចក្ដីជូនដំណឹងបញ្ជាក់ថា ក្នុងករណីប្រជាពលរដ្ឋ និងអាជីវករទាំងអស់មិនអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះទេ រដ្ឋបាលខណ្ឌ នឹងមានវិធានការចុះរុះរើ និងដកហូតដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ខូចខាត ទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗ ដែលមាននៅលើទីតាំងនោះឡើយ។

សូមជម្រាបថា នៅជុំវិញសួនកុមារពោធិ៍ចិនតុង ស្ថិតនៅភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានប្រជាពលរដ្ឋ ក៏ដូចជាក្រុមអាជីវករលក់ដូរបានដាក់តាំងលក់ទំនិញ-សម្ភារៈ លើកដាក់ស្លាកយីហោ សាងសង់សំយ៉ាបផ្ទះនិងសំណង់ផ្សេងៗរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ និងផ្លូវសាធារណៈបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់ សោភ័ណភាព និងសុវត្ថិភាពសាធារណៈ។
តែទោះបីមានការជូនដំណឹងយ៉ាងណាក្ដី នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះគេសង្កេតឃើញថា ក្រុមអាជីវករនៅតែបន្តដាក់លក់នៅទីតាំងខាងលេីដដែល៕
អត្ថបទ៖ សុខា





-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


