សន្តិសុខសង្គម
ផ្លូវបេតុងអាមេប្រវែងជាង១គីឡូម៉ែត្រ ក្នុងស្រុកស្ទឹងត្រង់ នឹងចេញជាផ្លូវការនៅពេលខាងមុខក្រោមមូលនិធិ ឃុំសង្កាត់
កិច្ចលទ្ធកម្ម ៣គម្រោង ទទួលបានជោគជ័យ បន្ទាប់ពីបានរៀបចំឡើងនាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ការដកពឹសពរ ភាពរញ៉េរញ៉ៃបានល្អ ខណៈរដ្ឋបាលខេត្តបានពង្រឹង និងចាត់វិធានការក្តៅអំពីរឿងគម្រោងដេញថ្លៃនេះ។ ទាំងអ្នកទទួលការចំនួន៥៧ក្រុមហ៊ុន ត្រូវដើរតាមការណែនាំដែលបានរៀបចំឡើងនោះ។

លោក ឡុង វណ្ណា តំណាងគណៈកម្មការលទ្ធកម្មទាំង៣ឃុំបានថ្លែងថា ផ្លូវបេតុងអាមេប្រវែងជាង១ពាន់ម៉ែត្រ ឆ្លងកាត់ក្នុងឃុំចំនួន៣ គឺឃុំសូភាស ឃុំព្រែកកក់ និងឃុំទួលឃ្លាំង មានក្រុមហ៊ុនចំនួន១១ចូលរួមប្រកួតប្រជែង លទ្ធផលបានទៅលើក្រុមហ៊ុនចំនួន៣ ដែលទទួលសិទ្ធិក្នុងការសាងសង់ផ្លូវនេះ ក្នុងតម្លៃទឹកប្រាក់ប៉ាន់ស្មានជាង៦២៥លានរៀល ហើយតម្លៃដេញបានជាង៦២០លានរៀល ហើយត្រូវចុះកិច្ចកុងត្រានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ។
លោក ឡុង វណ្ណា បានបញ្ជាក់យ៉ាងច្បាស់ទៀតថា ក្នុងរយៈពេល១០នាទី នៃអំឡុងពេលដំណើរការទទួលសំណើ ទាំងអ្នកទទួលការ អ្នកព័ត៌មានមិនត្រូវចល័តពីកន្លែងមួយទៅកន្លែងមួយផ្សេងទៀតឡើយ ជៀសវាងភាពរញ៉េរញ៉ៃ។ អ្នកសារព័ត៌មានដែលបានចូលរួមសង្កេតការណ៍ក្នុងដំណើរការដេញថ្លៃបានគឺ ត្រូវមានអាជ្ញាប័ណ្ណត្រឹមត្រូវ ពេលចូលសង្កេតការណ៍ត្រូវអង្គុយនៅកន្លែងដែលក្រុមការងារបានរៀបចំជូន ត្រូវរក្សាសណ្តាប់ធ្នាប់ឲ្យបានល្អ។ មិនអនុញ្ញាតឲ្យប្រើប្រាស់ម៉ាស៉ីនថតកាម៉េរ៉ា និងទូរស័ព្ទដៃពេលដំណើរដេញថ្លៃ មិនត្រូវបំប្លែង ឬបំភ្លៃព័ត៌មានខុសពីការពិត រួចចែកចាយឲ្យអ្នកផ្សេងធ្វើការផ្សព្វផ្សាយនោះទេ ត្រូវផ្សព្វផ្សាយឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយប្រកបដោយក្រមវិជ្ជាជីវៈ។

លោក ប៉ូ រ៉ាវុធ អភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងត្រង់បានថ្លែងថា ការរៀបចំដំណើរការ ការប្រកួតប្រជែងប្រកបទៅដោយតម្លាភាព និងគ្មានការស៉ីសំណូកសូកប៉ាន់គ្នានោះឡើយ ហើយលោក លោកស្រីជាម្ចាស់ក្រុមហ៊ុនទទួលការត្រូវធ្វើការអនុវត្តទៅតាមបទបញ្ជាផ្ទៃក្នុងដែលបានកំណត់ជៀសវាងការបង្កភាពរញ៉េរញ៉ៃដល់ដំណើរការនៃកម្មវិធី និងរក្សាឲ្យបាននូវភាពថ្លៃថ្នូរ៕
អត្ថបទ៖ សាន វិឡែម


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


