Connect with us

សន្តិសុខសង្គម

ពលរដ្ឋនៅសង្កាត់អូបែកក្អម នឹងទទួលបានផ្លូវបេតុងប្រវែង៤៤០ម៉ែត្រក្នុងពេលឆាប់ៗនេះ

បានផុស

នៅ

ប្រជាពលរដ្ឋរស់នៅក្រុមទី២ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ នឹងទទួលបានផ្លូវបេតុងមួយខ្សែប្រវែង៤៤០ម៉ែត្រក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ក្រោមយកចិត្តទុកដាក់ពីអាជ្ញាធរសង្កាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យឹម រ័ត្ន ចៅសង្កាត់អូរបែកក្អម បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវបេតុងនេះ គឺជាគម្រោងមូលនិធិសម្រាប់អភិវឌ្ឍន៍ឆ្នាំ២០២៤ របស់សង្កាត់​ ដែលរដ្ឋបាលសង្កាត់សម្រេចជាគម្រោងជាអទិភាព។ លោកបញ្ជាក់ថា ផ្លូវបេតុងដែលនឹងគ្រោងស្ថាបនានេះ មានប្រវែង៤៤០មែត្រ ទទឹង៦ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ និងស្លាកសញ្ញាមួយកន្លែង ជាគម្រោងផ្លូវបេតុងគ្មានសរសៃដែក(គ្រឹះថ្មមិចM30)។

តាមការជូនដំណឹងរបស់រដ្ឋបាលសង្កាត់អូបែកក្អមកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ជាមួយការអនុវត្តគម្រោងខាងលើនេះ ក៏មានផលប៉ះពាល់មួយចំនួនទៅលើលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅតាមចិញ្ចើមផ្លូវមុខផ្ទះ អាជីវករលក់ដូរ រោងចក្រសហគ្រាសដែលត្រូវស្ថាបនាផ្លូវនេះ ជាពិសេសកុងទ័រទឹកនៅមុខផ្ទះប្រជាពលរដ្ឋ ដែលតម្រូវឱ្យក្រុមការងារបច្ចេកទេសធ្វើការឈូសឆាយដើម្បីជួសជុល និងស្ថាបនាដែលធ្វើឱ្យមានផលប៉ះពាល់មួយចំនួន។

រដ្ឋបាលសង្កាត់អូបែកក្អម ស្នើឲ្យប្រជាពលរដ្ឋទាំងអស់សូមចូលរួមសហការដើម្បីឱ្យការអនុវត្តគម្រោងនេះមានភាពរលូន ឆាប់រហ័ស និងប្រកបដោយគុណភាពខ្ពស់៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម