សន្តិសុខសង្គម
បង្ក្រាបក្មេងទំនើង ៤ នាក់ ក្រោយកាប់ជនរងគ្រោះ ២ នាក់ របួសធ្ងន់ នៅខណ្ឌច្បារអំពៅ
កម្លាំងនគរបាលជំនាញ ធ្វើការស្រាវជ្រាវភ្លាមៗ បន្ទាប់ទទួលបានវីដេអូបង្ហាញពីសកម្មភាពក្មេងទំនើងចំនួន ៤ នាក់ ធ្វើសកម្មភាពកាប់ប្រហារលើជនរងគ្រោះ ២ នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីព្រឹកថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២៤ ផ្លូវបេតុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ ដោយទទួលបានបញ្ជាពី លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង លោកឧត្ដមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយព្រហ្មទណ្ឌខណ្ឌច្បារអំពៅ ដើម្បីចុះពិនិត្យទីតាំងកើតហេតុ ក្នុងនោះ លោកបានចាត់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មី ខណ្ឌច្បារអំពៅ ទៅទទួលពាក្យបណ្ដឹងជនរងគ្រោះដល់មន្ទីរពេទ្យឯកជន ហើយកងកម្លាំងជំនាញព្រហ្មទណ្ឌអធិការដ្ឋាននគរបាលខណ្ឌ សហការជាមួយកងកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនបាន ១ ថ្ងៃផង បង្ក្រាបបាន ៤ នាក់ និងដកហូតសម្ភារៈមួយចំនួន។
ជនសង្ស័យទាំង ៤ នាក់ រួមមាន ៖ ទី ១.ឈ្មោះ រិទ្ធ រតនា (ហៅពៅ) អាយុ ១៧ ឆ្នាំ សិស្សថ្នាក់ទី ១១, ទី ២.ឈ្មោះ សាទ សាន់ទី អាយុ ១៨ ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់, ទី ៣.ឈ្មោះ ង៉ោ ប៉េងហួត អាយុ ១៦ ឆ្នាំ សិស្សថ្នាក់ទី ១០ និងទី ៤.ឈ្មោះ អៃ អេងឃាង អាយុ ១៦ ឆ្នាំ សិស្សថ្នាក់ទី ១១។

ក្រោយពេលឃាត់ជនសង្ស័យទាំងអស់យកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ ម៉េង


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


