សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយឆក់ទូរស័ព្ទជនរងគ្រោះបានសម្រេច រត់គេចមិនដល់ ១ ថ្ងៃ
ជនសង្ស័យម្នាក់ រមាស់ដៃ រត់មកឆក់ទូរស័ព្ទ ស៊េរីថ្មី 15 Promax របស់ប្រជាពលរដ្ឋ ត្រូវអស់លក្ខណ៍ របស់សមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅទី ២។

ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ០៤ និង ១៥ នាទី ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៤ ចំណុចមុខផ្ទះលេខ ១២៩ ផ្លូវលេខ ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយអនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ លោកវរសេនីយ៍ត្រី អ៊ុ រតនា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី ២ បានដឹកនាំកម្លាំងស្រាវជ្រាវ នៅវេលាម៉ោង ២៣ និង ៣០ នាទី ថ្ងៃដដែល រហូតកំណត់មុខសញ្ញា ឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងដកហូតវត្ថុតាងទូរស័ព្ទជនរងគ្រោះយកមកស្នាក់ការប៉ុស្តិ៍ធ្វើការសាកសួរ។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ តេង សុខនៅ ភេទស្រី អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យឈ្មោះ ចាន់ ណាវិសាល ហៅ វី ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ០៤ និង ១៥ នាទី ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៤ ជនរងគ្រោះបានឈប់ម៉ូតូនៅមុខផ្ទះលេខ ១២៩ (ចំណុចកើតហេតុ) ហើយលើកទូរស័ព្ទមួយគ្រឿង ម៉ាក IPhone 15 Pro-Max ពណ៌ទឹកប្រាក់ មកនិយាយ ស្រាប់តែមានជនសង្ស័យម្នាក់ រត់មកឆក់ទូរស័ព្ទ រួចរត់គេចខ្លួនបាត់ស្រមោល។ លុះដល់ម៉ោង ១១ និង ៣០ នាទី យប់ថ្ងៃដដែល កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតដល់ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងមកកាន់ស្នាក់ការប៉ុស្តិ៍។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ធ្វើការសួរនាំ រួចបញ្ជូនខ្លួនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ កសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។ ចំណែកទូរស័ព្ទកម្លាំងសមត្ថកិច្ចបានប្រគល់ជូនស្ត្រីរងគ្រោះជាម្ចាស់វិញផងដែរ៕
អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


