សន្តិសុខសង្គម
រថយន្ត ០១ គ្រឿង កៀរយុវជនម្នាក់ ដួលចូលក្រោមកង់រថយន្តកិនចំដងខ្លួនស្លាប់ភ្លាមៗ នឹងកន្លែង
រថយន្តមិនចាំម៉ាក ០១ គ្រឿង កៀរយុវជនម្នាក់ បណ្ដាលឲ្យដួលចូលក្រោមកង់រថយន្តកិនចំដងខ្លួនស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ រួចបើកគេចចេញពីទីតាំងកើតហេតុបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១ និង ៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ ២០១១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
សពជនរងគ្រោះមានឈ្មោះ ពៅប៊ុន ណារ៉េត អាយុ ២៤ ឆ្នាំ រស់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ។

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BS-8597 ធ្វើដំណើរតាមបណ្ដោយផ្លូវ ២០១១ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវរថយន្តមួយគ្រឿងមិនចាំស្លាកលេខ ធ្វើដំណើរស្របទិសគ្នាពីជើងមកត្បូងក្នុងល្បឿនលឿនកៀរម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួលចូលក្រោមកង់រថយន្តកិនចំដងខ្លួនបណ្ដាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗ ចំណែករថយន្តបង្កបន្តល្បឿនបើករត់ចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកដល់វាស់វែង។ ចំណែកសព សមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ ម៉េង


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


