សន្តិសុខសង្គម
អ្នកនាំពាក្យ៖ សមត្ថកិច្ចនៅតែបន្តពង្រាយកម្លាំងដើម្បីគ្រប់គ្រងសភាពការណ៍ពីក្រុមប្រឆាំងជ្រុលនិយមដែលចង់ចូលរួមធ្វើបាតុកម្ម
លោកឧត្ដមសេនីយ៍ឯក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងនៅព្រឹកថ្ងៃទី២០សីហា នេះថា កម្លាំងសមត្ថកិច្ចនៅតែបន្តដាក់ពង្រាយនៅតាមគោលដៅសំខាន់ៗមួយចំនួនដើម្បីគ្រប់គ្រង់សភាពការណ៍ពីក្រុមប្រឆាំងជ្រុលនិយមដែលចង់ប្រមូលផ្ដុំធ្វើបាតុកម្មប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល។ លោកបន្ថែមថា កម្លាំងសមត្ថកិច្ចគឺនៅតែបន្តដាក់ប្រចាំការជារៀងរាល់ថ្ងៃដើម្បីគ្រប់គ្រងសភាពការណ៍ ហើយនៅព្រឹកថ្ងៃទី២០សីហានេះ សមត្ថកិច្ចក៏បានដាក់កម្លាំងបន្ថែមទៀតផងដែរ។

ដោយឡែកក្រុមជនសង្ស័យដែលត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៨សីហាកន្លងទៅនៅខាងមុខព្រះបរមរាជវាំង គឺមានមួយចំនួនកំពុងតែអនុវត្តនីតិវិធីបន្ថែម និងមួយចំនួនទៀតនឹងបញ្ជូនទៅតុលាការបើសិនមានដីកាពីតុលាការ តែទោះបីយ៉ាងណា លោកមិនទាន់បញ្ជាក់ថា ចំនួនប៉ុន្មាននាក់នោះទេ។

សូមជម្រាបថា កាលពីថ្ងៃទី១៨ សីហា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្រុមប្រឆាំងជ្រុលនិយមសរុប៣១នាក់ ក្នុងនោះមានស្រី២នាក់ ដើម្បីយកទៅសួរនាំបន្ទាប់ពីពួកគេព្យាយាមប្រមូលផ្ដុំគ្នានៅមុខព្រះបរមរាជវាំងធ្វើបាតុកម្មប៉ុនប៉ងផ្ទួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ក្នុងប្រតិបត្តការឃាត់ខ្លួនក្រុមប្រឆាំងជ្រុលនិយមនេះ កម្លាំងបានដកហូតបាននូវសម្ភារ និងវត្ថុតាងមួយចំនួនមានដូចជា ដបសាំង កាំបិតស្នៀត ស្នាប់ដៃ ដំបង ជំពាមកៅស៊ូ និងគ្រាប់ដែក សម្រាប់ធ្វើសកម្មភាពប្រឆាំងតបតជាមួយសមត្ថកិច្ច។ ជនទាំងនោះ កំពុងស្ថិតក្នុងការគ្រប់គ្រងរបស់សមត្ថកិច្ច និងកំពុងរៀបចំនីតិវិធីបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ សុខុម





-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


