សន្តិសុខសង្គម
អភិបាលខណ្ឌព្រែកព្នៅ ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព បានចូលខ្លួនទៅធ្វើការផាកពិន័យតាមច្បាប់ហើយ
កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៤ ថ្មីៗ នេះ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ និងមន្ត្រីក្រោមឱវាទ បានចូលខ្លួនទៅធ្វើការផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោកហើយ។

សូមបញ្ជាក់ថា កន្លងមក ខណៈចុះសួរសុខទុក្ខអនុប្រធានសណ្ដាប់ធ្នាប់ដែលសម្រាកព្យាបាលជំងឺ នៅភូមិគ្រួស សង្កាត់សំរោង លោកអភិបាលបានជិះម៉ូតូមិនបានពាក់មួកសុវត្ថិភាពទេ។
គួររំលឹកដែរថា ពាក់ព័ន្ធនឹងការជិះម៉ូតូមិនពាក់មួកសុវត្ថិភាពនេះ កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អតីតស្នងការក្រុងភ្នំពេញ ធ្លាប់ចូលខ្លួនទៅបង់ប្រាក់ពិន័យ ៦ ម៉ឺនរៀល ករណីលោកទាំង ២ បានបើកម៉ូតូត្រួតពិនិត្យស្ថានភាពទឹកជំនន់នៅខណ្ឌដង្កោ មិនបានពាក់មួកសុវត្ថិភាព។ នេះជាគំរូល្អមួយដល់មន្ត្រីទូទៅ ដើម្បីរួមចំណែកគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕
អត្ថបទ ៖ សុភា



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


